រដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាអំពីការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម សារៈសំខាន់របស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងតួនាទីរបស់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងដំណាក់កាលស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺ Covid-19 រីករាលដាលក្នុងតំបន់ និងលើពិភពលោក។

leftcenterrightdel
លោក Tran Tuan Anh ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Nishimura Yasutoshi

ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពខ្លឹមសារសំខាន់ៗជាច្រើន។ ភាគីទាំងពីរក៏បានចែករំលែកការព្រួយបារម្ភអំពីការគាំពារនិយមនិងឯកតោភាគីនិយមដែលកំពុងប្រព្រឹត្តទៅនៅបច្ចុប្បន្ននេះ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់តួនាទីរបស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្នុងការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចបន្ទាប់ពីជំងឺ Covid-19 ផងដែរ។

រដ្ឋមន្រ្តីទាំងពីរបានឯកភាពនឹងសហការយ៉ាងសកម្មជាមួយគ្នាដើម្បីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី ៣ នៃក្រុមប្រឹក្សា CPTPP តាមប្រព័ន្ធវីដេអូនាថ្ងៃទី៥ ខែសីហា ទទួលជោគជ័យរួមចំណែកជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងជប៉ុន និយាយដោយឡែក ព្រមទាំងផ្ញើសារអំពីតួនាទីរបស់កិច្ចព្រមព្រៀង CPTPP ក្នុងការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចបន្ទាប់ពីជំងឺ Covid-19 និងបញ្ជាក់ពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីស្របតាមគោលការណ៍ និងច្បាប់ក្នុងតំបន់ និងលើពិភពលោក។ រដ្ឋមន្រ្តីទាំងពីររូបក៏សន្យាថា នឹងបន្តសហការថែមទៀតដើម្បីជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ នៅពេលខាងមុខ៕

បកប្រែដោយ Thanh Cong