នៅជំនួប លោក Nguyen Thien Nhan បានឲ្យដឹងថា ទីក្រុងហូជីមិញបានមានទំនាក់ទំនងសហប្រតិបត្តិការជាមួយឥណ្ឌាតាំងពីយូរលង់មក លើវិស័យ អប់រំ បណ្ដុះបណ្ដាល កសិកម្មបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាព័ត៌មាន និងទេសចរណ៍។ល។ លោក Nguyen Thien Nhan បានលើកឡើងថា ឥណ្ឌាអាចពិនិត្យការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវឧសថនៅទីក្រុងហូជីមិញ។ លោកជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងភាគីទាំងពីរនឹងអភិវឌ្ឍថែមទៀត នៅពេលខាងមុខនេះ។ 

leftcenterrightdel
លោក Nguyen Thien Nhan ទទួលជួបលោក Pranay Verma 

លោក Pranay Verma បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងសហប្រតិបត្តិការរវាងឥណ្ឌានិងវៀតណាម។ លោកបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញបានជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងឥណ្ឌា។ លោក Pranay Verma បានឲ្យដឹងថា សហគ្រាសឥណ្ឌាមានការយកចិត្តទុកដាក់ដល់ការវិនិយោគនៅវៀតណាម រួមទាំងទីក្រុងហូជីមិញ និងរំពឹងថា សហគ្រាសវៀតណាម រួមទាំងសហគ្រាសទីក្រុងហូជីមិញនឹងវិនិយោគនៅឥណ្ឌា៕

បកប្រែដោយ Thanh Cong