នេះគឺជាការសន្និដ្ឋានរបស់ លោក Igor Olegovich Mishin ជាអ្នកជំនាញម្នាក់នៃវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ និងទំនាក់ទំនងការបរទេស (IMEMO) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីក្នុងការផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន​វៀត​ណាម​នៅ​ប្រទេសរុស្ស៊ីនាថ្ងៃទី ២៧ ខែមិថុនា ។

leftcenterrightdel
លោក Igor Olegovich Mishin មន្ត្រីផ្នែកវិទ្យាសាស្ត្រ នៃវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ និងទំនាក់ទំនងការបរទេស (IMEMO) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (រូបថត៖ vnanet.vn)

បើយោងតាមលោក Igor Olegovich Mishin បានអោយដឹងថា វិធីសាស្រ្តដោះស្រាយរបស់វៀតណាមចំពោះបញ្ហានៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសមុទ្រខាងកើតគឺឈរលើគោលការណ៍រក្សាសន្តិភាព និងអ្នកជិតខាងមិត្តភាព។ វៀតណាមគាំទ្រការដោះស្រាយរាល់ជំលោះ​ដោយច្បាប់អន្តរជាតិ ដែលមានមូលដ្ឋានគ្រឹះគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS​-១៩៨២​)។ វិធីសាស្រ្តដោះស្រាយបែបនេះរបស់វៀតណាមបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាពនៃតំបន់អាស៊ី​ប៉ាស៊ីហ្វិក។

លោក Igor Olegovich Mishin ជឿជាក់ថា ទស្សនៈវិជ្ជមាននេះ​របស់វៀតណាមនឹងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីសំ​ណាក់​ស​ហគ​មន៍អន្ត​រ​ជាតិ។

leftcenterrightdel
លោក Igor Olegovich Mishin ផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅប្រទេសរុស្ស៊ី (រូបថត៖ vnanet.vn)

ដោយវាយតំលៃលើការសម្របសម្រួលវាងសហព័ន្ធរុស្ស៊ី និងវៀតណាមលើបណ្តាវេទិកាអន្តរជាតិ  លោក Igor Olegovich Mishin បានអះអាងថា៖ “ទំនាក់ទំនងរុស្ស៊ី - វៀតណាម ជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយទំនាក់ទំនងទ្វេភាគីនេះមានការរីកច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ រុស្ស៊ី និងវៀតណាមកំពុងសហការប្រកបដោយជោគជ័យក្នុងក្របខ័ណ្ឌអាស៊ាន ក៏ដូចជានៅវេទិកាសន្តិសុខតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូសន្ទនា (ADMM +) ។

លោក Igor Olegovich Mishin បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាម និងរុស្ស៊ីចំពោះសន្តិសុខក្នុងតំបន់ ដោយបញ្ជាក់ថាប្រទេសទាំងពីរបានគាំទ្រ UNCLOS-១៩៨២ ដែល​ចាត់ទុកថា​វាជាមូលដ្ឋានច្បាប់សម្រាប់ដោះស្រាយរាល់ជំលោះនៅសមុទ្រខាងកើត។ លោកបានសង្កត់ធ្ងន់ថា  "ដោយសារតែប្រទេសយើងទាំងពីរកំពុងគោរពយ៉ាងម៉ឹងម៉ាត់លើបទប្បញ្ញត្តិនៃ UNCLOS-១៩៨២ នោះ បានជាយើងកំពុងចូលរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រខាងកើត៕

បកប្រែដោយ Duy Hoan