leftcenterrightdel
លោកវេជ្ជបណ្ឌិត Nguyen Van Vinh Chau  នាយកមន្ទីរពេទ្យជំងឺត្រូពិកទីក្រុងហូជីមិញ (ឆ្វេង) ជាមួយឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម (កណ្ដាល) ក្នុងទស្សនកិច្ចទៅសួរសុខទុក្ខនៅមន្ទីរពេទ្យ (រូបថត៖ មន្ទីរពេទ្យជំងឺត្រូពិកទីក្រុងហូជីមិញ)

 

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេសវៀតណាមបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជំងឺត្រូពិតទីក្រុងហូជីមិញដោយបានខិតខំអស់ពីកម្លាំងកាយចិត្តថែទាំ និងព្យាបាលជម្ងឺកូវីដ-១៩ ឲ្យអ្នកជំ ងឺ លេខ ៩១ ជាអ្នកបើកយន្តហោះជនជាតិអង់គ្លេស នាពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូត Gareth Ward បានបញ្ជាក់ថា លោកជឿជាក់យ៉ាងមុតមាំលើជំនាញ និងក្រមសីលធម៌របស់វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យជំងឺត្រូពិកទីក្រុងហូជីមិញ។ នេះគឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម។

បច្ចុប្បន្ននេះ អ្នកបើកយន្តហោះជនជាតិអង់គ្លេសដែលឆ្លងជំងឺកូវីដ-១៩ បានឆ្លងកាត់រយៈពេល​​ព្យាបាលជាង ១០០ ថ្ងៃហើយ។ អ្នកជំងឺអាចដើរដោយខ្លួនឯងបានហើយ ឥឡូវ​កំពុងត្រូវបានវាយតម្លៃលើលក្ខណៈវិនិច្ឆ័យសុវត្ថិភាពនានាដើម្បីធានាថាអាចចេញពីពេទ្យបាន៕

បកប្រែដោយ Duy Hoan