មានប្រសាសន៍នៅកិច្ចសន្ទនា លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់ AIPA ក្នុងការសម្របសម្រួលច្បាប់រវាងប្រទេសទាំងឡាយ បង្កលក្ខខណៈសម្បត្តិសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន។ AIPA បានចូលរួមជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ានក្នុងការអនុវត្តដំណោះស្រាយទប់ទល់និងគ្រប់គ្រងជំងឺ Covid-19។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ថ្លែងនៅសន្ទនា

លោក Nguyen Xuan Phuc ជឿជាក់ថា ទំនាក់ទំនងស្អិតរមួតរវាង AIPA-ASEAN នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តអាទិភាពរបស់អាស៊ាននៅឆ្នាំ២០២០ និងការជំនះផលវិបាកនៃរោគរាតត្បាត ស្ដារសេដ្ឋកិច្ចឡើងវិញក្នុងស្មារតី “ភាពស្អិតរមួត និងការឆ្លើយតប”។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃការវិវឌ្ឍសភាពការណ៍ដែលមិនអាចប៉ាន់ប្រម៉ាណបាននៅលើពិភពលោកនិងក្នុងតំបន់  ការខិតខំប្រឹងប្រែងរបស់អាស៊ាន និង AIPA បានបង្ហាញពីការស្រុះចិត្តគំនិត និងការជឿជាក់ពីសំណាក់ប្រជាជន។

នៅកិច្ចសន្ទនានេះ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋសភានៃបណ្ដាប្រទេសអាស៊ានបានបញ្ជាក់លើការបន្តសហការរក្សាកិច្ចសហប្រតិបត្តិការ ជម្រុញការកសាងសហគមន៍អាស៊ាន ការឆ្លងកាត់ការលំបាកដែលបណ្ដាលមកពី​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ស្ដារឡើងវិញ និងអភិវឌ្ឍប្រកបដោយចីរភាពឆ្ពោះទៅសហគមន៍អាស៊ានមួយដែលមានភាពស្អិតរមួត ពង្រីកតួនាទីស្នូលក្នុងតំបន់ ឆ្លើយតបនឹងប្រឈមមុខនានា៕

បកប្រែដោយ Thuy Anh