leftcenterrightdel
គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានខុទ្ទកាល័យរដ្ឋសភា លោក Vu Mao

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក Pham Minh Chinh; ប្រធានគណៈចលនាមហាជនមជ្ឈិមបក្សលោកស្រី Truong Thi Mai; ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Vo Van Thuong និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោក Vu Mao។

leftcenterrightdel
គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានខុទ្ទកាល័យរដ្ឋសភា លោក Vu Mao

ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានខុទ្ទការល័យរដ្ឋសភា លោក Vu Mao បានប្រារព្វឡើងនៅម៉ោង ១០ និង ៤៥ នាទី ព្រឹកថ្ងៃទី៣ ខែមិថុនា។ លោក Vu Mao បានប្រសូត្រនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៣៩ នៅរដ្ឋធានីហាណូយ។ ដោយចូលរួមសកម្មភាពបដិវត្តន៍ជិត ៦០ ឆ្នាំ លោកបានចូលរួមវិភាគទានយ៉ាងច្រើនក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស រដ្ឋ និងរដ្ឋសភា។ ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សសម្រាប់ ៥ នីតិកាល និងទទួលតំណែងផ្សេងៗគ្នាជាច្រើននៅក្រុមប្រឹក្សារដ្ឋ និងនៅរដ្ឋសភា លោកបានបន្សល់ទុកនូវស្នាដៃជាច្រើន និងបានចូលរួមចំណែកជាវិជ្ជមានក្នុងកិច្ចការផ្លាស់ថ្មី និងការលើកកំពស់តួនាទីរបស់រដ្ឋសភា។ លោកក៏បានជំរុញយ៉ាងសកម្មនូវការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសភានៃបណ្តាប្រទេស និងបានចូលរួមវិភាគទានយ៉ាងសំខាន់ៗដល់កិច្ចការការទូតសភាផងដែរ។

នាថ្ងៃដដែល ពិធីបញ្ចុះសពលោក Vu Mao បានប្រារព្វឡើងនៅទីបញ្ចុះសព Thien Duc ស្រុក Phu Ninh ខេត្ត Phu Tho ភាគខាងជើងវៀតណាម៕

បកប្រែដោយ Huyen Trang