នេះគឺជាការសន្និដ្ឋានរបស់លោក James Kraska សាស្រ្តាចារ្យផ្នែកច្បាប់ស្តីពីនាវាចរណ៍អន្តរជាតិនៃសាកលវិទ្យាល័យនាវាចរណ៍អាមេរិកក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ លោកសាស្រ្តាចារ្យ James Kraska បានសង្កត់ធ្ងន់ថា ប្រទេសនានាក៏ត្រូវមានប្រតិកម្មខ្លាំងជាងនេះទៅទៀតដើម្បីបញ្ឈប់មហិច្ឆតារបស់ចិន។

leftcenterrightdel
លោក James Kraska សាស្រ្តាចារ្យផ្នែកច្បាប់នាវាចរណ៍អន្តរជាតិនៃសាកលវិទ្យាល័យនាវាចរណ៍អាមេរិក (រូប​ថត៖ vov.vn)

យោងតាម លោក James Kraska ឲ្យដឹងថា រាល់សកម្មភាពរបស់ចិនដែលបង្កអស្ថិរភាពរចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់អាចបង្កើនហានិភ័យនៃការប្រណាំងប្រជែងអាវុធរវាងបណ្តាប្រទេសនៅក្នុងតំបន់ ក៏ដូចជាការបង្កើនវត្តមានយោធារបស់បណ្តាប្រទេសនៅក្រៅតំបន់។

ចិនកំពុងឆ្លៀតយកការដែលបណ្តាប្រទេសកំពុងផ្តោតលើការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ដើម្បីសម្រេចបាននូវ “គោលដៅយុទ្ធសាស្ត្រ” ដែលខ្លួនបានដាក់ចេញនៅសមុទ្រខាងកើត។ នោះក៏ជាមូលហេតុដែលការប្រព្រឹត្ដដោយខុសឆ្គងរបស់ចិនមិនបានប្រឈមមុខនឹងការជំទាស់ខ្លាំងៗដូចពេលមុនៗឡើយ ៕

បកប្រែដោយ Duy Hoan