leftcenterrightdel
រូបថតឧទាហរណ៍ (baoquocte.vn)

ពលរដ្ឋទាំងនេះរួមមាន អ្នកមានអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ អ្នកមានជម្ងឺប្រចាំកាយ កម្មករដែលទិដ្ឋាការផុតកំណត់និងបានបញ្ចប់កិច្ចសន្យាការងារ អ្នកទៅបំពេញទស្សនកិច្ចការងារ និងភ្ញៀវទេសចរដែលទិដ្ឋាការផុតកំណត់ និងត្រូវជាប់គាំងដោយសាររោគរាតត្បាត Covid-19។ ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី បានចាត់តាំងកម្មាភិបាលចេញទៅអាកាសយានដ្ឋានដើម្បីជួយពលរដ្ឋទាំងនេះក្នុងការបំពេញបែបបទឡើងយន្តហោះ។

នាពេលខាងមុខ ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម ស្ថានតំណាងការទូតវៀតណាមនៅឯបរទេស និងបណ្ដាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក នឹងបន្តរៀបចំជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាមឲ្យវិលត្រឡប់មកប្រទេសវិញ ដោយផ្អែកលើការវិវត្តនៃជំងឺ Covid-19 នៅក្នុងប្រទេស និងនៅលើពិភពលោក។

បកប្រែដោយ Thanh Cong