leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូកូរ៉េខាងត្បង ជប៉ុន និងចិន (អាស៊ានបូក ៣) ពិសេសតាមប្រព័ន្ធវីដេអូពិសេស ស្តីពីការទប់ទល់នឹងកូវីដ-១៩  (រូបថត៖ vnanet.vn)

កាសែតនេះអះអាងថា បញ្ហាប្រឈមធំៗចំពោះវៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ គឺផលប៉ះពាល់នៃការរីក​រាល​ដាល​ជំងឺកូវី​ដ​-​១៩​​ ការគាំរ​ពារ​និយម និងការប្រកួតប្រជែងរវាងប្រទេសធំៗ ក៏ដូចជាការវិវឌ្ឍដ៏ស្មុគស្មាញនៅសមុទ្រខាងកើត។ ក៏ប៉ន្តែដោយមានបទពិសោធន៍ជាប្រធានអាស៊ាន​ក្នុងឆ្នាំ២០១០ និង​ការរៀ​បចំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ប្រកបដោយជោគជ័យនោះ វៀតណាមនឹងជំនះរាល់ការលំបាកដើម្បីបំពេញ​តួនាទីនេះដោយជោគជ័យ។

អត្ថបទនេះក៏បានអះអាងផងដែរថា ឆ្នាំ២០២០ នឹងជាពេលវេលាសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ានអះអាងជាថ្មីម្តងទៀតនូវតួនាទីនៃ “មជ្ឈភាពអាស៊ាន” ក៏ដូចជា “ឯករាជ្យភាព” និង “ស្វ័យភាព” ។ អត្ថបទបានបញ្ជាក់ទៀតថា វៀតណាមអាចទទួលបានជោគជ័យទាំងស្រុងក្នុង​ការអនុវត្តនយោបាយការបរទេសដែល​ “តាមលក្ខណៈពិសេសរបស់អាស៊ាន”៕

បកប្រែដោយ Duy Hoan