ក្នុងឱកាសនេះ លោក Pham Binh Minh និងលោក Sergei Lavrov បានសម្ដែងនូវការពេញចិត្តដោយបានឃើញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី អភិវឌ្ឍកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរបានឯកភាពបន្តសហការក្នុងការជម្រុញសកម្មភាពការទូតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនៅពេលខាងមុខនេះ និងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឱកាសឆ្នាំវៀតណាម-រុស្ស៊ី។

leftcenterrightdel
លោក Pham Binh Minh ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Sergei Lavrov (រូបថត៖ baoquocte.vn)

លោករដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 របស់វៀតណាម និងចាត់ទុកនេះជាបទពិសោធន៍ដ៏មានតម្លៃដែលគប្បីចែករំលែក។ ចំពោះកិច្ចសហប្រតិបត្តិការនៅក្រុមប្រឹក្សាសន្តិសុខ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់រុស្ស៊ីនៅលើឆាកអន្តរជាតិ។ លោកបានថ្លែងអំណរគុណចំពោះការជួយគាំទ្រដែលប្រទេសរុស្ស៊ីជូនដល់វៀតណាមក្នុងដំណើរការនៃការឃោសនារកបេក្ខជន និងការចូលរួមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសនៅពេលដែលវៀតណាមបានទទួលតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែមករាឆ្នាំ ២០២០ ។

ក្នុងឱកាសនេះដែរ លោក Pham Binh Minh បានអញ្ជើញលោក Sergei Lavrov ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) ដែលគ្រោងរៀបចំឡើងនាដើមខែសីហាឆ្នាំ ២០២០ នៅវៀតណាម៕

បកប្រែដោយ Thuy Anh