ថ្ងៃនេះ ថ្ងៃទី១៩ ខែឧសភា អបអរសាទរខួបលើកទី១៣០ នៃទិវាកំណើតរបស់ប្រធានហូជីមិញ (១៩ ឧសភា ឆ្នាំ១៨៩០ - ១៩ ឧសភា ឆ្នាំ២០២០)។

leftcenterrightdel
ពិធីអបអរសាទរខួបលើកទី១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ

 

ថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖ លោកប្រធានហូជីមិញបានលះបង់អស់មួយជីវិតរបស់លោកសម្រាប់បុព្វហេតុបដិវត្តន៍ដ៏រុងរឿងត្រចះត្រចង់របស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ។

កិត្តិនាម និងអាជីពរបស់លោកនៅតែស្ថិតស្ថេរជារៀងរហូតជាមួយប្រទេស និងដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមក្នុង​បេះដូងរបស់មនុស្សជាតិដែលគ្មានថ្ងៃសាបសូន្យឡើយ។ លោកប្រធានហូជីមិញបានបន្សល់ទុកឲ្យបក្សកុម្មុយនិស្តវៀតណាម ប្រជាជន និងគ្រប់ជំនាន់បច្ចុប្បន្ន និងអនាគតនូវបេតិកភណ្ឌនៃមនោគមវិជ្ជាដ៏មានតម្លៃ និងជាគំរូមួយអំពីសីលធម៌ រចនាបថ សច្ចធម៌ និងរបៀបរស់នៅដ៏ភ្លឺស្វាង។

ដោយយល់ជ្រាបយ៉ាងជ្រាលជ្រៅចំពោះការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ លោកអគ្គលេខាបក្ស និងប្រធានរដ្ឋ Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា យើងត្រូវបន្តពង្រឹងការកសាង ការរៀបចំរចនាសម្ព័ន្ធបក្ស និងប្រព័ន្ធនយោបាយឲ្យបានស្អាតស្អំ រឹងមាំទាំង ក្នុងនយោបាយ សតិអារម្មណ៍ ការរៀបចំ និងសីលធម៌ ត្រូវតែធ្វើឱ្យប្រសើរឡើងនូវភាពជាអ្នកដឹកនាំ សមត្ថភាពក្នុងការគ្រប់គ្រងនិងការប្រយុទ្ធរបស់បក្ស។ កសាងនីតិរដ្ឋសង្គមនិយមពិតប្រាកដ ពោលគឺ “របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន” ។

ត្រូវបន្តលើកកម្ពស់ប្រពៃណីប្រកាន់ខ្ជាប់សាច់ឈាមរវាងបក្ស និងប្រជាជន  ពឹងផ្អែកលើប្រជាជនដើម្បីកសាងបក្ស ខិតខំប្រឹងប្រែងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិជាម្ចាស់របស់ប្រជាជន រក្សាសាមគ្គីភាព ឯកភាពក្នុងបក្ស "ដូចជាថែរក្សាប្រស្រីភ្នែករបស់ខ្លួន" ដើម្បីបក្សកុម្មុយនិស្តវៀតណាមជារៀងរហូត “មានក្រមសីលធម៌ និងស៊ីវិល័យ”  ដូចដែលបានណែនាំដោយប្រធានហូជីមិញ។ សមនឹងតួនាទី បេសកកម្មដឹកនាំបដិវត្តន៍ ការជឿទុកចិត្ត និងការរំពឹងទុករបស់ប្រជាជន។

ពេញមួយជីវិតលោកប្រធានហូជីមិញបានលើកតម្កើងប្រជាជន និងទឹកដីវៀតណាម លោកជាយុទ្ធជនកុម្មុយនិស្តអន្តរជាតិដ៏ឆ្នើម ជាមិត្តជិតស្និទ្ធរបស់គ្រប់ជនជាតិដែលបាន និងកំពុងតស៊ូដើម្បីសន្តិភាព  ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមទូទាំងពិភពលោក។

ទោះបីលោកប្រធានហូជីមិញបានលាចាកស្ថានលោកទៅយូរហើយក៏ដោយក៏លោកប្រធានហូជីមិញនៅតែគង់ជារៀងរហូតជាមួយទឹកដី និងប្រជាជនវៀតណាមតាមរយៈមរតកដែលមិនអាចកាត់ថ្លៃបានដែលលោកបានបន្សល់ទុកសម្រាប់មនុស្សជាតិ។ មនោគមវិជ្ជាហូជីមិញត្រូវបានបង្កើតឡើង និងអភិវឌ្ឍដោយផ្សាភ្ជាប់ជាមួយនឹងដំណើរការនៃប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម និងពិភពលោកនៅសតវត្សរ៍ទី២០។ នេះគឺជាទ្រព្យដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់បក្ស និងប្រជាជនវៀតណាមទាំងមូល ដែលបានត្រួសត្រាយផ្លូវជារៀងរហូតដើម្បីបុព្វហេតុបដិវត្តរបស់ប្រជាជនវៀតណាម៕

បកប្រែដោយ Minh Trung