នៅកិច្ចសន្ទនា លោក Andrej Babis បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ និងការវិវត្តដ៏វិជ្ជមានរបស់ទំនាក់ទំនងវៀតណាម-ឆែកនៅពេលកន្លងមក។ លោកក៏វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាម និងរំពឹងថា ប្រទេសទាំងពីរនឹងចែករំលែកព័ត៌មាន ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែកលោក Andrej Babis (រូបថត៖ dangcongsan.vn)

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សង្កត់ធ្ងន់ថា ជម្ងឺ Covid-19 គឺជាបញ្ហាប្រឈមរួមរបស់សកលលោក។ វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឆែក និងដៃគូទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ដែលរដ្ឋាភិបាល និងប្រជាជនឆែកផ្ដល់ជូនសហគមន៍អាណិកជនវៀតណាមនៅសាធារណរដ្ឋឆែកនៅពេលកន្លងមក។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ស្នើឲ្យរដ្ឋាភិបាលឆែកបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍អាណិកជនវៀតណាមឲ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងធានាលក្ខខណ្ឌចាំបាច់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បញ្ជាក់ថា វៀតណាមត្រៀមជាស្រេចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឆែកក្នុងការឆ្លងកាត់ការលំបាកនៅបច្ចុប្បន្ននេះ។ វៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់សាធារណរដ្ឋឆែកនាំពលរដ្ឋរបស់ខ្លួនត្រឡប់មកសាធារណរដ្ឋឆែកវិញនៅពេលខាងមុខ។ វៀតណាមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល សភា និងប្រជាជនឆែកបានជួយគាំទ្រការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុប(EU) ជាពិសេសគឺការជម្រុញឲ្យសភអឺរ៉ុប (EP) អនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងសភាឆែកអនុម័តកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) នៅពេលកន្លងមក៕

បកប្រែដោយ Thuy Anh