leftcenterrightdel
គណៈប្រតិភូសវនកម្មរដ្ឋវៀតណាម ដឹកនាំដោយអគ្គសវនករ នៃសវនកម្មរដ្ឋវៀតណាមលោក Ho Duc Phoc ចូលរួមសិក្ខាសាលា (រូបថត៖ vnanet.vn)

នៅក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា ប្រតិភូទាំងឡាយបានចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងសវនកម្មអន្តរជាតិទាក់ទងនឹងវិធីសាស្ត្រ និងបទពិសោធន៍ក្នុងការត្រួតពិនិត្យភាពសុចរិត ព្រមទាំងបង្កើនភាពសុចរិតក្នុងសហគ្រាសរដ្ឋ ក៏ដូចជាត្រួតពិនិត្យភាពសុចរិតនៃសហគ្រាសរដ្ឋ និងការប្រើលទ្ធផលនៃការត្រួតពិនិត្យភាពសុចរិត សម្រាប់ការវិភាគហានិភ័យ។

ក្នុងឱកាសនេះ គណៈប្រតិភូសវនកម្មរដ្ឋវៀតណាម បានជួបទ្វេភាគីជាមួយគណៈប្រតិភូសវនកម្មរដ្ឋហុងគ្រី។ ភាគីទាំងពីរបានសម្តែងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នសវនកម្មរដ្ឋនៃប្រទេសទាំងពីរ ហើយរំពឹងថាទំនាក់ទំនងនេះនឹងត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang