នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រឆាំងអំពើពុករលួយ ហើយចាត់ទុកថានេះជាភារកិច្ចសំខាន់និងជាអាទិភាពមួយក្នុងចំណោមអាទិភាពចំបងក្នុងការកសាងរដ្ឋបាលទំនើប ប្រសិទ្ធភាព និងលើកកម្ពស់តម្លាភាព។

leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោក Andrey Sergeevich​(រូបថត៖ baochinhphu.vn)

លោកនាយករដ្ឋមន្រ្តីបន្តថា ប្រព័ន្ធនយោបាយនិងអង្គការមហាជននៅវៀតណាមតែងតែតាមដានត្រួតពិនិត្យយ៉ាងហ្មត់ចត់ក្នុងការងារនេះ។ លោកនាយករដ្ឋមន្រ្តី ក៏បានសំដែងក្ដីសប្បាយរីករាយនៅពេលដែលអគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមនិង PACD បានមានសកម្មភាពសហប្រតិបត្ដិការជាច្រើនដូចជា ការផ្លាស់ប្ដូរគណៈប្រតិភូ ការចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសនិមួយៗ។

លោកប្រធាន Andrey Sergeevich បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមដើម្បីរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី។ ក្នុងឱកាសនេះដែរ អង្គភាពទាំងពីរបានកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៥ ឆ្នាំបន្ដបន្ទាប់៕

បកប្រែដោយ Thuy Anh