សេចក្តីថ្លែងការណ៍បានសម្តែងការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំអាស៊ានចំពោះស្ថានភាពដ៏ស្មុគស្មាញនៃជំងឺ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់ប្រជាជន និងការអភិវឌ្ឍរបស់បណ្ដាប្រទេសអាស៊ាន តំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំអាស៊ានបញ្ជាក់លើការសន្យាថា រួមគ្នាគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់ជំងឺ ធានាជីវភាពសុខសាន្តត្រាណសម្រាប់ប្រជាជន។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាមចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 (រូបថត៖ vnanet.vn)

សេចក្តីថ្លែងការណ៍បានអបអរសាទរចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងអាស៊ាន និងដៃគូនានា (ចិន ជប៉ុន និងកូរ៉េខាងត្បុង) និងសង្កត់ធ្ងន់ថា អាស៊ាននឹងបង្កើនកិច្ចសហការនៅថ្នាក់ជាតិផង និងតំបន់ផង។ សេចក្តីថ្លែងការណ៍ក៏បញ្ជាក់លើការគាំទ្ររបស់អាស៊ានចំពោះការខិតខំប្រឹងប្រែងពីរដ្ឋាភិបាល ប្រជាជនចិន និងសហគមន៍អន្តរជាតិនិយាយរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះ។

សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា បណ្ដាប្រទេសអាស៊ានបន្តរក្សាគោលនយោបាយបើកទូលាយ សហការក្នុងការពិនិត្យសុខភាពនៅតាមព្រំដែននៃប្រទេសសមាជិក និងស្នើឲ្យស្ថានតំណាងការទូតរបស់ប្រទេសអាស៊ានការពារពលរដ្ឋអាស៊ាន និងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនូវការប្រឆាំងនឹងការផ្សាយព័ត៌មានមិនពិតអំពីជម្ងឺ COVID-19។ ថ្នាក់ដឹកនាំអាស៊ានក៏សន្យាថា ផ្តល់អាទិភាពខ្ពស់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ និងអំពាវនាវការពួតដៃគ្នាពីសហគមន៍អន្តរជាតិផងដែរ៕

បកប្រែដោយ Thuy Anh