ក្រោយពិធីជូនសារតាំង ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune បានទទួលជួបជាមួយ លោក Nguyen Thanh Vinh។ នៅក្នុងជំនួបនេះ លោក Abdelmadjid Tebboune បានសន្យាថា នឹងបង្ករាល់លក្ខណៈងាយស្រួល ដើម្បីលោក ឯកអគ្គរដ្ឋទូតសម្រេចភារកិច្ចរបស់ខ្លួននៅអាល់ហ្សេរី។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Thanh Vinh បានជូនសារតាំងឡើងប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាម ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។ លោក Abdelmadjid Tebboune បានសង្កត់ធ្ងន់ថាអាល់ហ្សេរី - វៀតណាម មានទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយអាល់ហ្សេរីជានិច្ចកាលមានគោលបំណងចង់រៀនសូត្របទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ នាពេលខាងមុខ ប្រទេសទាំង ២ ចាំបាច់ត្រូវខិតខំប្រឹងប្រែងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតលោក Nguyen Thanh Vinh បានអះអាងថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវៀតណាម - អាល់ហ្សេរី ជាពិសេសលើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌៕

តាម vovworld.vn