អញ្ជើញចូលរួមពិធីនេះ មានវត្តមានឯកអគ្គរដ្ឋទូត ភារធារីនៃប្រទេសចំនួន៥ ដែលជាសមាជិកអាស៊ានប្រចាំនៅអាហ្សង់ទីន រួមមាន៖  ម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម។

leftcenterrightdel
ឯកអគ្គរដ្ឋទូតហ្វីលីពីន Linglingay F. Lacanlale (ទី ៣ ពីឆ្វេង) ប្រគល់តំណែងប្រធានគណៈកម្មការអាស៊ាននៅអាហ្សង់ទីនជូនឯកអគ្គរដ្ឋទូតវៀតណាមលោក Dang Xuan Dung (រូបថត៖ vov.vn)

អញ្ជើញថ្លែងនៅទីនេះ លោក Dang Xuan Dung បានអបអរសាទរលោកស្រី Linglingay F. Lacanlale ដែលបានសម្រេចល្អនូវតួនាទីជាប្រធាន ACBA ប្ដូរវេន។ លោកបានវាយតម្លៃខ្ពស់ចំពោះរាល់ព្រឹត្តិការណ៍ដែលស្ថានទូតហ្វីលីពីនបានរៀបចំឡើង ក្នុងរយៈពេល ៦ ខែកន្លងទៅ។ ឯកអគ្គរដ្ឋទូតលោក Dang Xuan Dung បានអះអាងថា នឹងផ្ដល់អាទិភាពបំផុត ដើម្បីអនុវត្តន៍ភារកិច្ចជាប្រធាន ACBA ប្ដូវវេនប្រកបដោយជោគជ័យ។ លោកឯកអគ្គរដ្ឋទូត បានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សំដៅជំរុញសកម្មភាពរបស់ក្រុម ដោយផ្អែកលើស្មារតីសាមគ្គីភាព ផ្សាភ្ជាប់អាស៊ាន ព្រមទាំងបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយអាហ្សង់ទីនលើគ្រប់វិស័យ ជាពិសេសគឺពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌៕

តាម vovworld.vn