leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជនទាំងមូល និងកងទ័ពទាំងមូល (រូបថត៖ chinhphu.vn)

មានប្រសាសន៍នៅពិធីជួបសំណេះសំណាល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានបញ្ជាក់ថា នៅឆ្នាំ២០១៩ ប្រទេសយើងបានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន។ ក្នុងបរិបទសភាពការណ៍ពិភពលោក និងតំបន់មានការប្រែប្រួលយ៉ាងស្មុគស្មាញ អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ប្រទេសយើងសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនលើគ្រប់វិស័យ។ ឆ្នាំ២០២០ មានអត្ថន័យដ៏ពិសេស ហេតុដូច្នេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអំពាវនាវដល់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលឲ្យខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាក បញ្ហាប្រឈម និងលើកកម្ពស់រាល់សក្ដានុពលដើម្បីបន្តសម្រេចឲ្យបានសមិទ្ធិផលធំធេងថែមទៀត៕

បកប្រែដោយ Huyen Trang