ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានអបអរសាទរចំពោះប្រទេសថៃដែលបាន​ធ្វើជាប្រធានអាស៊ានប្រកបដោយជោគជ័យ ហើយវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ថៃក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាប្រតិបត្តិ ASEAN-IPR ក្នុងឆ្នាំ ២០១៩ ។ ដោយចែករំលែកពីអត្ថន័យនៃប្រធានបទ និងអាទិភាពរបស់វៀតណាមក្នុងឆ្នាំ២០២០ ដែលវៀតណាមធ្វើជាប្រធានអាស៊ាន  លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានឲ្យដឹងថា អាទិភាពរបស់វៀតណាមគឺជំរុញកម្មវិធី និងសកម្មភាពទាក់ទិនសម្រាប់ស្ត្រី សន្តិភាព និងសន្តិសុខរបស់អាស៊ានក្នុងបរិបទការថែរក្សាសន្តិភាព និងសន្តិសុខនៅតែបន្តជាចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់នៃសមាគមន៍ ក្នុងនោះមានការលើកកម្ពស់តួនាទី និងការចូលរួមរបស់ស្ត្រី។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមបេសកម្មវៀតណាមប្រចាំនៅអាស៊ាន និងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិ ASEAN-IPR អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ (រូប​ថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិបានពិភាក្សា និងអនុម័តលើផែនការការងារឆ្នាំ២០២០ របស់ ASEAN-IPR និង​កត់​សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០១៩ និងសំណើនូវថវិកាសម្រាប់ការប្រតិបត្តិការក្នុងឆ្នាំ ២០២០ នៃលេខាធិការដ្ឋាន ASEAN-IPR ព្រមទាំងធ្វើបច្ចុប្បន្នភាពទំព័រដើម និងរាល់សកម្មភាពបណ្តាញសង្គមឌីជីថល  ASEAN-IPR ។ អង្គប្រជុំក៏បានពិនិត្យនិងផ្តល់យោបល់លើគម្រោងនិងសកម្មភាពមួយចំនួនរបស់ ASEAN-IPR ក្នុងរយៈពេលខាងមុខនេះ រួមទាំងខ្លឹមសារជាច្រើនដូចជាការបណ្តុះបណ្តាល ដើម្បីលើកកម្ពស់លទ្ធភាពស្ដីពី“ សន្តិភាព និងការសម្រុះសម្រួល” ជាគម្រោង “ស្រាវជ្រាវមួយដើម្បីជួយឧបត្ថម្ភស្ត្រី សន្តិភាព និងសន្តិសុខក្នុងអាស៊ាន” សិក្ខាសាលាស្តីពី “យុវជននិងបច្ចេកវិទ្យា៖ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបំរើការរក្សាសន្តិភាព” និងសំណើរបស់វៀតណាមក្នុងការរៀបចំសិក្ខាសាលាមួយស្តីពី “តួនាទីរបស់ស្ត្រីអាស៊ានក្នុងការថែរក្សាសន្តិភាព និងសន្តិសុខប្រកបដោយនិរន្តរភាពក្នុងយុគសម័យឌីជីថល” នៅប្រទេសវៀតណាមនាខែឧសភា ឆ្នាំ២០២០៕

បកប្រែដោយ Pham Diep