នៅក្នុងបរិយាកាសមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក លោកស្រីប្រធានរដ្ឋសភាបានសម្តែងនូវសេចក្តីរីករាយដែលបានជួបថ្នាក់ដឹកនាំ និងសមាជិកនៃគណបក្សកុម្មុយនីស្តបេឡារុស្ស និង​បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តវៀតណាមជូនចំពោះថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តបេឡារុស្ស។

leftcenterrightdel
(រូប​ថត៖ vnanet.vn)
leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តបេឡារុស្ស

លោកស្រីប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងបក្សកុម្មុយនីស្តវៀតណាម និងគណបក្សកុម្មុយនីស្តបេឡារុស្ស។ ភាគីទាំងពីរបានផ្លាស់ប្តូរសារអបអរសាទរ និងមានជំនួបផ្លាស់ប្តូរនិងធ្វើការជាមួយគ្នាជាប្រចាំ។ លោកស្រីប្រធានរដ្ឋសភាក៏បានបង្ហាញនូវគោលបំណងចង់ឱ្យទំនាក់ទំនងរវាងបក្សកុម្មុយនិស្តទាំងពីរបន្តអភិវឌ្ឍបង្ថែមទៀត ហើយបន្តយន្តការផ្លាស់ប្តូរការពិគ្រោះយោបល់ និងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូនាពេលខាងមុខ។

លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យភាគីទាំងពីរគួរតែបង្កើនថែមទៀតនូវការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំគ្នាបន្តផ្លាស់ប្តូរព័ត៌មានស្តីពីទ្រឹស្តី និងបទពិសោធន៍នៃការងារកសាងបក្ស ហើយបន្ត​សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ​គ្នាលើបណ្តាវេទិកាពហុភាគី។

លេខាទី ១ នៃគណបក្សកុម្មុយនិស្តបេឡារុស្ស លោក Sokol A.N ឲ្យ​ដឹងថា លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអត្រាកំណើនរបស់ប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ លោកសម្តែងនូវជំនឿជឿជាក់ថា កំណើនសេដ្ឋកិច្ចរបស់​វៀតណាមនាបច្ចុប្បន្ននឹងមិនត្រឹមតែត្រូវបានរក្សាប៉ុណ្ណោះទេ ថែមទាំងនឹងកើនឡើងនាពេលខាងមុខទៀតផង។

លោក Sokol A.N ក៏បានជម្រាបជូនលោកស្រីប្រធានរដ្ឋសភាវៀតណាមអំពីសកម្មភាពរបស់គណបក្សកុម្មុយនីស្តបេឡា​រុស្ស​នា​បច្ចុប្បន្ន។ លោកបានលើកឡើងថាចំណងសាមគ្គីភាពរវាងប្រជាជន​នៃប្រទេសទាំងពីរវាងគណបក្សកុម្មុយនីស្តបេឡារុស្ស និងបក្សកុម្មុយនិស្តវៀតណាមនឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង​ជ្រោយ​រវាងបេឡារុស្ស និងវៀតណាម៕

បកប្រែដោយ Thanh Cong