leftcenterrightdel
រដ្ឋមន្រ្តីទាំងពីរចូលរួមចុះហត្ថលេខា (រូបថត៖ VOV)

 

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃវេទិកាធុរកិច្ចវៀតណាម-ឆែកនៅរដ្ឋធានី Prague។        ឆ្លើយសម្ភាសន៍របស់អ្នក​យកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំទីក្រុង Prague រដ្ឋមន្រ្តីក្រសួងបរិស្ថានឆែកលោក Richard Brabec បានអះអាងថា៖ “៣ ទសវត្សមុននេះ ឆេកូស្លូវ៉ាគីចាស់ដែលជាសធារណៈរដ្ឋឆែកនាសព្វថ្ងៃ ក៏បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍដូចទៅនឹងប្រទេសវៀតណាមនាបច្ចុប្បន្ន ពោលគឺត្រូវតែប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាការបំពុលបរិស្ថាន ដោះស្រាយកាកសំណល់ អភិវឌ្ឍប្រភពថាមពលកកើតឡើងវិញ ឬបច្ចេកវិទ្យាស្និទ្ធស្នាលជាមួយបរិស្ថាន។ ហេតុដូច្នេះបានជាយើងខ្ញុំត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ ផ្ទេរប្រគល់បច្ចេកវិទ្យា ក៏ដូចជាជួយឧបត្ថម្ភវៀតណាមក្នុងការសម្រេចគោលនយោបាយច្បាប់ទាក់ទិនដល់បរិស្ថាន”៕

តាម vovworld.vn