leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម បានទទួលជួបលោក Tanee Sangrat ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម (រូបថត៖ baochinhphu.vn)

 

នៅក្នុងជំនួប លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមនិងថៃគឺជាដៃគូយុទ្ធសាស្ត្រ ដោយហេតុនេះប្រទេសទាំងពីរត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការដែលក្នុងនោះតួនាទីរបស់លោកឯកអគ្គរដ្ឋទូតគឺសំខាន់ណាស់។

លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាម និងថៃដើរតួនាទីជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីនានាដូច្នេះប្រទេសទាំងពីរគួរតែបំពេញតួនាទីនេះបានល្អ។

លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានឯកភាពជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីបានស្នើថា ភាគីទាំងពីរបន្ដអនុវត្ដយន្ដការសហប្រតិបត្ដិការទ្វេភាគី និងជំរុញកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាក់ស្ដែង។ វៀតណាមលើកទឹកចិត្ដ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស និងវិនិយោគិនថៃចូលមកវិនិយោគនៅប្រទេសវៀតណាម ព្រមទាំងលោកនាយករដ្ឋមន្ដ្រីក៏បានស្នើឲ្យថៃបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមចូលមកវិនិយោគនៅប្រទេសថៃ   ទន្ទឹមនឹងនោះ បង្កើនការតភ្ជាប់ចរាចរណ៍ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺច្រករបៀងសេដ្ឋកិច្ចខាងកើត-លិចទៀតផង៕

បកប្រែដោយ Pham Diep