leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូប​ថត៖ vnanet.vn)

វៀតណាមច្រានចោលរាល់ខ្លឹមសារដែលទាក់ទងនឹងប្រទេសវៀតណាមក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីបញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Truong Sa។ ទាក់ទងនឹងបញ្ហានេះ ភាគីវៀតណាមបានបញ្ជាក់ម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងជាប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។ តថភាពនៃប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់នូវប្រកានេះ។

គោលនយោបាយឥតងាករេរបស់វៀតណាមគឺរាល់ជំលោះអន្តរជាតិ រួមទាំងជំលោះទាក់ទងនឹងបញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Truong Sa និង Hoang Sa ត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

វៀតណាមចង់អោយប្រទេសចិនខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕

បកប្រែដោយ Duy Hoan