ដំណើរទស្សនកិច្ចនេះ សំដៅរួមចំណែកជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយនានានៅឥណ្ឌា ជាពិសេសជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ លើវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ជាដើម។

leftcenterrightdel
គណៈប្រតិភូជួបសម្តែងការគួរសមជាមួយអនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាដែលទទួលបន្ទុកខាងបូព៌ាប្រទេស លោកស្រី Vijay Thakur Singh  (រូបថត៖ vietnamplus.vn)

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌា គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាធិការនៃគណបក្សប្រជាជនឥណ្ឌា (BJP) លោក Ram Madhav ហើយជួបពិភាក្សាជាមួយអគ្គលេខានៃគណៈបក្សកុម្មុយនីស្តឥណ្ឌា (CPI) លោក Doraisamy Raja និងទទួលជួបតំណាង ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តឥណ្ឌា Marxist។

នៅកិច្ចពិភាក្សាទាំងឡាយ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល បណ្តាគណបក្សនយោបាយ និងប្រជាជនឥណ្ឌា ដែលបានគាំទ្រវៀតណាមក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ ក៏ដូចជាក្នុងការកសាង និងការពារមាតុភូមិនាបច្ចុប្បន្ន។ ជាពិសេស គណៈប្រតិភូវៀតណាមបានអំពាវនាវឲ្យភាគីឥណ្ឌាគាំទ្រយ៉ាងសកម្មបន្ថែមថែមទៀត ចំពោះទស្សនៈរបស់វៀតណាមលើបញ្ហាសមុទ្រខាងកើត។

ថ្នាក់ដឹកនាំបណ្តាគណបក្សនយោបាយ និងក្រសួងស្ថាប័ននានារបស់ឥណ្ឌា សុទ្ធតែបានបង្ហាញនូវគោលបំណងចង់ជំរុញទំនាក់ទំនងជាមួយបក្ស និងរដ្ឋាភិបាលវៀតណាម ព្រមទាំងអះអាងថាវៀតណាមជានិច្ចកាលជាអាទិភាពក្នុងគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា៕

បកប្រែដោយ Huyen Trang