leftcenterrightdel
គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាមចូលរួមសម័យប្រជុំពេញអង្គ (រូបថត៖ vnanet.vn)

 

នៅក្នុងជំនួបឆ្នាំនេះត្រូវបានរៀបចំឡើងដោយគណបក្សកុម្មុយនិស្តទួរគីសហការជាមួយគណបក្សកុម្មុយនិស្តក្រិក ក្រោមប្រធានបទ “ ខួបលើកទី ១០០ ឆ្នាំនៃការបង្កើតកុម្មុយនិស្តអន្តរជាតិ៖ ការតស៊ូដើម្បីសន្តិភាពនិងសង្គមនិយមនៅតែបន្ត” ដំណើរការ”។

គណបក្សទាំងអស់ចូលរួម IMCWP លើកទី ២១ បានសង្កត់ធ្ងន់លើសារៈសំខាន់របស់កុម្មុយនិស្តអន្តរជាតិ (Comintern) ចំពោះ​កម្លាំងកុម្មុយនិស្ដនិងកម្មករក្នុងអំឡុងពេលដើមសតវត្សទី ២០ ក៏ដូចជាមេរៀនបទពិសោធន៍ក្នុងការតស៊ូរបស់ជនកុម្មុយ​និស្តនៅដំណាក់កាលបច្ចុប្បន្ន ហើយបញ្ជាក់ថា សាមគ្គីភាពអន្តរជាតិគឺជាលក្ខខណ្ឌសំខាន់មួយក្នុងការបង្កើតកម្លាំងរួម និងនាំបុព្វហេតុបដិវត្តរបស់មហាជនឈានទៅរកជ័យជំនះចុងក្រោយ។ គណបក្សទាំងអស់បានផ្លាស់ប្ដូរយោបល់លើស្ថានភាពសកម្មភាពក្នុងរយៈពេលកន្លងមក និងដាក់ទិសដៅសម្រាប់បណ្ដាបក្សកុម្មុយនិស្ដនិងកម្មករនាពេលខាងមុខ។

នៅក្នុងជំនួប បក្សកុម្មុយនិស្ដវៀតណាមបានសង្កត់ធ្ងន់លើគោលការណ៍ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីក្នុងការផ្សារភ្ជាប់ជាមួយកម្លាំងកុម្មុយនិស្តនិងកម្មករអន្តរជាតិ ព្រមទាំងត្រៀមខ្លួនផ្លាស់ប្តូរបទពិសោធន៍ក្នុងដំណើរការកសាងសង្គមនិយមជាមួយគណបក្សទាំងអស់។

នៅខាងក្រៅសម័យប្រជុំពេញអង្គ តំណាងគណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាម បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃបក្សកុម្មុយ​និស្តទួរគី គណបក្សកុម្មុយនិស្តក្រិកនិងថ្នាក់ដឹកនាំគណបក្សនយោបាយជាច្រើនទៀតដើម្បីពិភាក្សានិងជំរុញកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Pham Diep