ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Pham Vinh Quang បានជម្រាបជូនលោកស្រីអនុប្រធានរដ្ឋ និងគណៈប្រតិភូ អំពីស្ថានភាពនៃទំនាក់ទំនងរវាងវៀតណាម និងឥណ្ឌូនេស៊ី។ លោកបានមានប្រសាសន៍ថា ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងមក បានអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យដូចជាវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងពី ៦.៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ ដល់ ៨.២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។ ជាមួយនឹងសន្ទុះកំណើននេះ គោលដៅសម្រេចបានទឹកប្រាក់ពាណិជ្ជកម្ម ១០ ពាន់ លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ អាចសម្រេចបានជាពុំខាន។

leftcenterrightdel
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh ថតរូបជាអនុស្សាវរីយ៍ជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី (រូបថត៖ vnanet.vn)

ប្រធានគណៈប្រតិភូវៀតណាមប្រចាំអាស៊ាន លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានជម្រាបជូនលោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh អំពីការត្រៀមរៀបចំសម្រាប់ការកាន់ដំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២០ របស់វៀតណាម។ លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានសំដែងនូវជំនឿជាក់ថាវៀតណាមនឹងបំពេញយ៉ាងល្អនូវតួនាទីនេះ រួមចំណែកជំរុញទំនាក់ទំនងរវាងអាស៊ាន និងបណ្តាដៃគូ ក៏ដូចជាក្នុងការអភិវឌ្ឍសហគមន៍អាស៊ាន។

មានប្រសាសន៍នៅពិធីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាលស្ថានទូត និងភ្នាក់ងារតំណាងរបស់វៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បានរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម រួមទាំងភ្នាក់ងារតំណាងរបស់វៀតណាមនៅប្រទេសឥណ្ឌូនេស៊ី (រូបថត៖ vnanet.vn)

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ សង្គម សន្តិសុខ ការពារជាតិ របស់វៀតណាមក្នុងឆ្នាំ ២០១៩។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងនូវគោលការណ៍ឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម ក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។

ស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា នៅឆ្នាំនេះ វៀតណាមនិងឥណ្ឌូនេស៊ី បានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីរំលឹកខួបលើកទី ៦០ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Sukarno នៅវៀតណាម។ នៅឆ្នាំ២០២០ ប្រទេសទាំងពីរនឹងរៀបចំពិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរ កំពុងព្យាយាមដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៅសមុទ្រខាងកើត៕

បកប្រែដោយ Thanh Cong