leftcenterrightdel
 
leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរណសិរ្សមាតុភូមិអញ្ជើញចូលរួមសន្និសីទ 

 

ថ្លែងក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការដឹកនាំកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីដំណាក់កាល និងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្នុងការដឹកនាំការអនុវត្ដកម្មវិធីកសាងជនបទថ្មីក្នុងរយៈពេលកន្លងមក។ 

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងក្នុងសន្និសីទ​(រូបថត៖ vnanet.vn)

 

ក្នុងរយៈពេលជាង ៩ ឆ្នាំនៃការអនុវត្តកម្មវិធីកសាងជនបទថ្មី ទូទាំងប្រទេសបានជំរុញការផលិតកសិកម្មនិងសម្រេចបានអត្រាកំណើនកសិកម្មប្រមាណ ២ ដល់ ៣% ក្នុងមួយឆ្នាំដែលក្នុងនោះផលិតផលកសិកម្ម ព្រៃឈើនិងជលផលជាច្រើនមានតម្លៃនាំចេញរាប់ពាន់លានដុល្លារអាមេរិក ព្រមទាំងបានបង្កើតសហគ្រាសនិងសហករណ៍ជាច្រើន រួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសការកសាងជនបទថ្មី ហើយអត្រាគ្រួសារក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំង។ ក្រៅពីនេះជីវភាពរស់នៅនិងស្មារតីរបស់ប្រជាជននៅតំបន់ជនបទកាន់តែល្អប្រសើរ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមនៅតំបន់ជនបទត្រូវបានរក្សាស្ថិរភាពបានល្អ។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យមូលដ្ឋាននានាត្រូវផ្តោតលើការអភិវឌ្ឍកសិកម្មទំនើប បៃតងនិងចីរភាពដោយឈរលើមូលដ្ឋាននៃការជំរុញការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៕

បកប្រែដោយ Thanh Cong