leftcenterrightdel
សម័យប្រជុំលើកទី ៤ នៃគណៈកម្មាធិការជាតិអាស៊ាន ២០២០ (រូបថត៖ dangcongsan.vn)

ថ្លែងនៅក្នុងសម័យប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh ឲ្យដឹងថា ទោះបីវៀតណាមនឹងទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ជាផ្លូវការពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២០ ខាងមុខ ក៏ដោយ ក៏ប៉ុន្តែការទទួលយកតួនាទីនេះពីប្រទេសថៃនឹងប្រព្រឹត្តទៅនៅដើមខែវិច្ឆិកា ឆ្នាំ២០១៩។ ដូច្នេះលោក Pham Binh Minh បានស្នើរឲ្យគណៈកម្មាធិការជាតិអាស៊ាន ២០២០ អនុគណៈកម្មាធិការ លេខាធិការដ្ឋាន  និងក្រសួងស្ថាប័នពាក់ព័ន្ធ  និងមូលដ្ឋាននានា បន្តខិតខំប្រឹងប្រែងអនុវត្ត និងបញ្ចប់ការងារត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ។ ខ្លឹមសារសំខាន់នៃសម័យប្រជុំលើកទី ៤ គឺពិនិត្យឡើងវិញនូវភារកិច្ច និងកិច្ចការទាំងឡាយដែលបានអនុវត្ត និងត្រូវជម្រុញបន្ថែមទៀតនាពេលខាងមុខ ជាពិសេសការអនុវត្តផែនការមេស្តីពីការដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២០  និងគម្រោងលម្អិតនានាស្តីពីខ្លឹមសារ ភ័ស្តុភារ ការទទួលភ្ញៀវ ការឃោសនាផ្សព្វផ្បាយ វប្បធម៌ សន្តិសុខ និងសុខាភិបាល៕

បកប្រែដោយ​ Duy Hoan