leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសពលកម្មលំដាប់ថ្នាក់ទី១ ជូនក្រសួងការពារប្រទេសវៀតណាម (រូបថត៖ vnanet.vn) 

ថ្លែងនៅក្នុងពិធី  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអបអរសាទរចំពោះមូលដ្ឋាន ក្រសួង ស្ថាប័ន និងអង្គភាពនានាដែលទទួលបានស្នាដៃល្អក្នុងចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលរួមគ្នាកសាងជនបទថ្មី” ក្នុងដំណាក់កាល ២០១០-២០២០ ។

លោកនាយករដ្ឋមន្រ្តីបានកោតសរសើរចំពោះមូលដ្ឋាន បុគ្គល និងអង្គភាពទាំងអស់ដែលមានស្នាដៃល្អរួមវិភាគទានជាក់ស្តែងដល់កម្មវិធីកសាងជនបទថ្មី ព្រមទាំងបានកោតសរសើរគណៈកម្មាធិការដឹកនាំនៃកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីក្នុងដំណាក់កាល ២០១០-២០២០ និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថាអង្គភាព និងបុគ្គលទាំងអស់ដែលបានលើកតម្តើងនាថ្ងៃនេះនឹងបន្តរួមចំណែកក្នុងកម្មវិធីកសាងជនបទថ្មីនាពេលខាងមុខ។

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបំផុសចលនា “ប្រទេសទាំងមូលរួមគ្នាកសាងជនបទថ្មីក្នុងដំណាក់កាល ២០២១-២០២៥”។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យប្រព័ន្ធនយោបាយគ្រប់ថ្នាក់ ក្រសួង ស្ថាប័នថ្នាក់មជ្ឈិម និងប្រជាជននៅទូទាំងប្រទេសបន្តចូលរួមអនុវត្តប្រកដោយប្រសិទ្ធភាពនូវចលនាប្រឡងប្រណាំងនេះផងដែរ៕

បកប្រែដោយ Duy Hoan