leftcenterrightdel
ព្រះចៅអធិរាជជប៉ុន Naruhito ព្រះបន្ទូលនៅពិធីឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩ (រូបថត៖ vnanet.vn)

 

“វៀតណាមសូមអបអរសាទរព្រះរាជវង្សានុវង្សនិងប្រជាជនជប៉ុនក្នុងឱកាសព្រះចៅអធិរាជជប៉ុន Naruhito ឡើងគ្រងរាជ្យសម្បត្តិ។ ភ្លាមៗបន្ទាប់ពីព្រះចៅអធិរាជជប៉ុន Naruhito បានឡើងគ្រងរាជ្យសម្បត្តិនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានផ្ញើសារអបអរសាទរ។

វៀតណាមជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ព្រះចៅអធិរាជជប៉ុន ប្រទេសនិងប្រជាជនជប៉ុននឹងបន្តទទួលបានសមិទ្ធិផលយ៉ាងធំធេងក្នុងការកសាងប្រទេសកាន់តែរីកចម្រើននិងវិបុលភាព ហើយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុនបន្តត្រូវបានពង្រឹងនិងពង្រីកយ៉ាងល្អប្រសើរដើម្បីប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោក”៕

បកប្រែដោយ Pham Diep