leftcenterrightdel
លោកស្រី Tong Thi Phong ថ្លែងក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតអន្តរសភាពិភពលោក (រូបថត៖ vnanet.vn)

 

ប្រតិភូទាំងឡាយបានលើកកម្ពស់តួនាទីរបស់ច្បាប់អន្តរជាតិ ព្រមទាំងថ្កោលទោសការរំលោភ មិនគោរពច្បាប់អន្តរជាតិដោយចាត់ទុកថា វាជាអំពើដែលជះឥទ្ធិពលដល់សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ប្រតិភូទាំងឡាយបានសង្កត់ធ្ងន់លើតួនាទីរបស់ IPU ក្នុងការត្រួតពិនិត្យ និងរក្សាច្បាប់អន្តរជាតិ ហើយ IPU ត្រូវមានយន្តការនិងដំណោះស្រាយដ៏រឹងមាំដើម្បីច្បាប់អន្តរជាតិត្រូវបានគោរព។

លោកស្រី Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម បានស្វាគមន៍ប្រធានបទនៃមហាសន្និបាត IPU លើកនេះ ដែលលើកកម្ពស់ការប្ដេជ្ញាចិត្ដនិងសកម្មភាពរបស់ IPU ដើម្បីពង្រឹងតួនាទីនៃច្បាប់អន្ដរជាតិ និងគោលការណ៍កែសំរួលទំនាក់ទំនងអន្តរជាតិ និងមូលដ្ឋានគ្រឹះដើម្បីជំរុញការគ្រប់គ្រងពិភពលោក និងទំនាក់ទំនងសហប្រតិបត្តិការស្មើភាពគ្នារវាងប្រទេសទាំងអស់។

leftcenterrightdel
គណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមសម័យប្រជុំពេញអង្គនៃមហាសន្និបាតអន្ដរសភាពិភពលោក (រូបថត៖ vnanet.vn)

 

លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ឯករាជ្យ ស្វយ័ត លើកកម្ពស់លទ្ធិពហុភាគី នីតិរដ្ឋនិងគោលការណ៍ទូទៅក្នុងទំនាក់ទំនងអន្តរជាតិ ជាមួយគ្នានោះ យកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ កិច្ចព្រមព្រៀង អនុសញ្ញារវាងបណ្ដាប្រទេស និងអនុវត្តតាមបទប្បញ្ញត្តិនៃសន្ធិសញ្ញាអន្តរជាតិ អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ដោះស្រាយវិវាទដោយសន្តិវិធីដែលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។  ព្រមទាំងវៀតណាមចូលរួមសន្ធិសញ្ញាអន្តរជាតិពហុភាគីជាច្រើន ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ និងបណ្ដាអង្គការអន្តរជាតិដទៃទៀត។ ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ រដ្ឋសភាវៀតណាមបន្តគាំទ្រការសម្រេចក្របខ័ណ្ឌច្បាប់ក្នុងប្រទេស និងបង្កើនការត្រួតពិនិត្យ ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការទូត​សភាដើម្បីបង្កើនការចែក​រំលែកព័ត៌មាន និងបទពិសោធន៍ទៀតផង៕

បកប្រែដោយ Pham Diep