នៅក្នុងជំនួបធ្វើការជាមួយអគ្គលេខាបក្ស លោក Dimitris Koutsoupas លោក Nguyen Van Binh បានអះអាងអំពីគោលការណ៍របស់បក្សកុម្មុយនិស្តវៀតណាម​ក្នុងការរក្សា និងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ ហើយវាយតំលៃខ្ពស់ចំពោះការជួយគាំទ្ររបស់ប្រទេសក្រិកក្នុងការរៀបចំប្រកបដោយជោគជ័យនូវជំនួបរវាងបណ្តាគណបក្សកុម្មុយនិស្ត និងកម្មករអន្តរជាតិលើកទី ១៨ នៅប្រទេសវៀតណាម នាខែតុលាឆ្នាំ ២០១៦។

លោក Nguyen Van Binh ក៏បានជូនដំណឹងដល់ភាគីមិត្តអំពីសកម្មភាពដែលគំរាមកំហែងដល់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើតនាពេលថ្មីៗនេះ ដោយស្នើឱ្យគណបក្សកុម្មុយនិស្តក្រិកលើកកម្ពស់តួនាទី និងឥទ្ធិពលរបស់ខ្លួនដើម្បីដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ក្រិក និងបណ្តាប្រទេសអ៊ឺរ៉ុបឲ្យគាំទ្រជំហររបស់វៀតណាមក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើកម្លាំង ឬការគំរាមកំហែងប្រើកម្លាំង ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

leftcenterrightdel
លោក Nguyen Van Binh ជួបពិភាក្សាការងារជាមួយលោកអគ្គលេខា Dimitris Koutsoupas (រូប​ថត៖ baotintuc.vn)

លោកអគ្គលេខា Dimitris Koutsoupas បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ លោក Dimitris Koutsoupas បានអះអាងជាថ្មីនូវការគាំទ្រចំពោះជំហររបស់វៀតណាមក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត។

តាមការគ្រោងទុក បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសក្រិក គណៈប្រតិភូនឹងបន្តធ្វើទស្សនកិច្ចការងារនៅប្រទេសព័រទុយហ្កាល់ អេស្ប៉ាញ និង បែលហ្ស៊ិក៕

បកប្រែដោយ Duy Hoan