លោកឧត្តមសេនីយ៍ត្រី Nguyen Van Bong បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ ខុទ្ទកាល័យក្រសួងការពារប្រទេសវៀតណាមនិងខុទ្ទកាល័យក្រសួងការពារជាតិឡាវបានសហការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពជាក់ស្ដែងលើវិស័យជាច្រើន ក្នុងនោះខុទ្ទកាល័យក្រសួងការពារប្រទេសវៀតណាមបានទទួលនិងរៀបចំវគ្គហ្វឹកហ្វឺនជំនាញជូនកម្មាភិបាលនិងបុគ្គលិកទទួលបន្ទុកបណ្ណសារ ក៏ដូចជាការងារច្រកទ្វាអេឡិចត្រូនិកជូនកម្មាភិបាលកងទ័ពប្រជាជន ឡាវដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Onsi Sensuk បានទទួលជួបលោកឧត្តមសេនីយ៍ត្រី Nguyen Van Bong

 

លោកឧត្តមសេនីយ៍ទោ Onsi Sensuk បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ​ឡាវ​និងក្រសួងការពារប្រទេសវៀតណាម ក៏ដូចជាខុទ្ទកាល័យសួងការពារជាតិនៃប្រទេសទាំងពីរដែរ។ ជាមួយគ្នានេះលោកបានសង្កត់ធ្ងន់ថាលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីក​កាន់តែស៊ីជម្រៅនិងទទួលបានលទ្ធផលជាក់ស្តែងក្នុងរយៈពេលកន្លងមក រួមចំណែកដ៏សំខាន់ក្នុងការរឹតបន្ដឹងទំនាក់ទំនងមិត្ដភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឡាវ - វៀតណាម។

សួមរំលឹកថា នៅទីស្នាក់ការក្រសួងការពារជាតិឡាវគណៈប្រតិភូខុទ្ទកាល័យនៃក្រសួងការពារប្រទេសវៀតណាមបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូខុទ្ទកាល័យនៃក្រសួងការពារជាតិឡាវ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស្តីពីលទ្ធផលនៃការផ្តល់យោបល់និងលើកស្នើទៅថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ ព្រមទាំងវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនិងផ្លាស់ប្ដូរយោបល់លើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

បកប្រែដោយ Pham Diep