leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ក្នុងជំនួបជាមួយប្រធានគណៈប្រតិភូចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៣៩ (រូបថត៖ vnanet.vn)

 

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា បក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិអន្តរជាតិលើវិស័យជាច្រើន។ រដ្ឋាភិបាលវៀតណាមគាំទ្រ និងលើកទឹកចិត្តក្រសួងនគរបាលនិយាយរួមនិងកម្លាំងប៉ូស្លីសនិយាយដោយឡែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាមួយកម្លាំងប៉ូលីសនៃបណ្ដាប្រទេសនៅលើពិភពលោក ជាពិសេសនៅតំបន់អាស៊ាន បណ្ដាដៃគូសន្ទនា កងកម្លាំងអនុវត្តច្បាប់អន្តរជាតិពាក់ព័ន្ធនានា។ ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអាស៊ានណាប៉ូលលើកទី៣៩  បានបញ្ជាក់យ៉ាងច្បាស់​ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយ ASEANAPOL និងបណ្ដាដៃគូរបស់ ASEANAPOL ដែរ។  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា ASEANAPOL បានឆ្លងកាត់​រយៈពេល ៤០ ឆ្នាំនៃការបង្កើតនិងធំធាត់ជាមួយបណ្តាញ់ដៃគូកាន់តែកើនឡើង។

ASEANAPOL បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លង​ដែនក៏ដូចជាការរក្សាសន្តិភាពនៅក្នុងតំបន់ដែរ។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឲ្យបណ្តាប្រទេសជាសមាជិក ASEANAPOL គួរតែពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតក្នុងការស៊ើបអង្កេតលើករណីដែលមានលក្ខណៈឆ្លងដែន ក្រៅពីនេះបង្កើនការចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ការ​ជឿទុកចិត្តគ្នា សាមគ្គីភាពដើម្បីអាស៊ានមួយបង្រួបបង្រួមនិងវិបុលភាព។

leftcenterrightdel
 
leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងប្រធានគណៈប្រតិភូចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី ៣៩ ( រូបថត៖ vnanet.vn)

 

តាងនាមថ្នាក់ដឹកនាំគណៈប្រតិភូទាំងឡាយ លោកនាយឧត្តមសេនីយ៍ Muhammad Tito Karnavian មេបញ្ជាការនគរបាលជាតិឥណ្ឌូនេស៊ីបានសម្តែងនូវក្ដីសប្បាយរីករាយដោយបានឃើញសមិទ្ធិផលនៃការអភិវឌ្ឍរបស់វៀតណាម លោកចាត់ទុកថាខឿនសេដ្ឋកិច្ចវៀតណាមកំពុងអភិវឌ្ឍយ៉ាងលឿននៅក្នុងសហគមន៍អាស៊ាន ជាពិសេសវៀតណាមទទួលបានជោគជ័យជាច្រើនក្នុងប្រតិបត្ដិការពាណិជ្ជកម្មអន្តរជាតិ។ លោកនាយឧត្តមសេនីយ៍ Muhammad Tito Karnavian បានបន្ដថា ភាពជោគជ័យទាំងនេះរបស់វៀតណាមគឺបានមកពីការដឹកនាំត្រឹមត្រូវរបស់រដ្ឋាភិបាលវៀតណាមនិងសមិទ្ធិផលទាំងឡាយក្នុងការការពាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ 

ទន្ទឹមនឹងនោះលោកនាយឧត្តមសេនីយ៍ Muhammad Tito Karnavian ក៏បានលើកឡើងពីបញ្ហាប្រឈមនៃសន្តិសុខក្នុងតំបន់ដោយបញ្ជាក់ថា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការនិងយន្តការ ASEANAPOL ក៏ដូចជាការធានាសន្តិសុខក្នុងតំបន់នឹងបង្កលក្ខណៈសម្រាប់បណ្ដាប្រទេសអាស៊ានអភិវឌ្ឍសេដ្ឋកិច្ចដែរ។

ដោយសំដែងការពេញចិត្ដចំពោះការថ្លែងរបស់លោកនាយឧត្តមសេនីយ៍ Muhammad Tito Karnavian លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលនិងនគរបាលវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាបរិយាកាសវិនិយោគ ការធ្វើអាជីវកម្មល្អបំផុត ព្រមទាំងជាសមាជិកចូលរួមយ៉ាងសកម្មនៅក្នុង ASEANAPOL រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខការវិវឌ្ឍនភាពនិងវិបុលភាពក្នុងតំបន់និងលើពិភពលោក៕

បកប្រែដោយ Pham Diep