leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីក្រិក លោក Panagiotis Pikrammenos  បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Nguyen Van Binh (រូបថត៖ vnanet.vn)

 

នៅក្នុងកិច្ចពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីក្រិក លោក Panagiotis Pikrammenos  លោក Nguyen Van Binh  បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ លោក Nguyen Van Binh  ក៏បានពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្រ្តី Panagiotis Pikrammenos អំពីស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ និងមានបំណងចង់ថា ក្រិកយកចិត្តទុកដាក់លើការដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់នេះ។ លោក Nguyen Van Binh  បានស្នើថា ក្រិកគាំទ្រវៀតណាមក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ទាំងវិធានការការទូតនិងគតិយុត្ដ គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក្រៅពីនេះប្ដេជ្ញាប្រឆាំងយ៉ាងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងឬគំរាមកំហែងដោយការប្រើប្រាស់កម្លាំង។

រីឯលោកឧបនាយករដ្ឋមន្ត្រី Panagiotis Pikrammenos បានបញ្ជាក់ថា ក្រិកគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិក៏ដូចជាទស្សនៈនិងគោលការណ៍របស់វៀតណាមក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើត  គាំទ្រដល់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាងវៀតណាមនិងសហភាពអឺរ៉ុប(EU) ដែរ។ ព្រមទាំងលោកឧបនាយករដ្ឋមន្រ្តី Panagiotis Pikrammenos ក៏បានអំពាវនាវឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យដែលភាគីទាំងពីរមានឧត្ដមភាពដូចជា ការដឹកជញ្ជូនតាមសមុទ្រនិងទេសចរណ៍ជាដើម។

leftcenterrightdel
លោក Nguyen Van Binh បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Adonis Georgiadis រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍និងវិនិយោគក្រិក (រូបថត៖ vnanet.vn)

 

ក្នុងឱកាសនេះដែរ គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាម បានជួបធ្វើការជាមួយលោក Adonis Georgiadis រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍និងវិនិយោគក្រិកនិងតំណាងក្រុមហ៊ុនក្រិកមួយចំនួន ព្រមទាំងអញ្ជើញទៅសួរសុខទុក្ខអាណិកជនវៀតណាមនៅប្រទេសក្រិកផងដែរ៕

បកប្រែដោយ Pham Diep