leftcenterrightdel
ទិដ្ឋភាពនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមទូទាំងប្រទេសលើកទី៩

មហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី៩ត្រូវបានប្រព្រឹត្តទៅស្របពេលវេលាជាប្រវត្តិសាស្ត្រនៃបុព្វហេតុផ្លាស់ថ្មី និងអភិវឌ្ឍប្រទេសជាតិដោយបន្តអនុវត្តនូវទស្សនៈនិងសតិអារម្មណ៍របស់លោកប្រធានហូជីមិញ និងមហាសន្និបាតបក្សលើកទី ១២ ស្តីពីការលើកកម្ពស់កម្លាំងមហាសាមគ្គីភាពនៃប្រជាជាតិ ហើយជាពិសេសក្នុងឱកាសដែលបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលកំពុងរំលឹកខួបលើកទី ៥០ នៃការអនុវត្តតាមមរតកសាសន៍របស់លោកប្រធានហូជីមិញ។ ដោយស្មារតី “ សាមគ្គីភាព ប្រជាធិបតេយ្យ ផ្លាស់ថ្មី និងការអភិវឌ្ឍ  ហើយនិងឆ្លើយតបទៅនឹងតំរូវការកើនឡើងនៃបុព្វហេតុកសាង និងការពារមាតុភូមិ មហាសន្និបាតរណសិរ្សមាតុភូមិទូទាំងប្រទេសលើកទី៩ បានវាយតំលៃនិងដកបទពិសាធន៍ពីរាល់សមិទ្ធិផលដែលសម្រេចបាននៃមហាសន្និបាតលើកទី ៨ ដើម្បីផ្តើមចេញពីនោះដាក់ចេញនូវទិសដៅ កម្មវិធីប្រតិបត្ដិការប្រកបដោយប្រសិទ្ធភាពសម្រាប់អាណត្តិថ្មី។

រណសិរ្សគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់រវាងបក្ស អាជ្ញាធរ និងប្រជាជន។ ផ្តោតលើការឃោសនា ការចលនានិងទទួលយកមតិពីប្រជាជនដើម្បីដើរតួនាទីសំខាន់ៗក្នុងការត្រួពិនិត្យលើរាល់បញ្ហាដែលពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជន ការបដិសេធសង្គម  ការលើកកម្ពស់ស្មារតី សាមគ្គីភាពនៃប្រជាជាតិ។ល។ ដើម្បីរួមចំណែកក្នុងការកសាងប្រទេសជាតិឲ្យបានរុងរឿង និងប្រជាជនបានរស់នៅក្នុងក្តីសុខសាន្ត ប្រកបដោយសុខុមាលភាព៕

បកប្រែដោយ Minh Trung