leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានអគ្គសេនាធិការនៃកងកំលាំងបដិវត្តគុយបា (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅទីនេះ លោកឧត្តមសេនីយឯក Álvaro López Miera បានស្នើឲ្យវៀតណាមចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភគុយបា ដើម្បីជំរុញវិស័យកសិកម្ម ព្រោះថាកងទ័ពគុយបាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតស្បៀងអាហារសម្រាប់ប្រទេសជាតិ។ លើសពីនេះទៅទៀត គុយបាមានបំណងថា វៀតណាមនឹង ជួយឧត្ថម្ភគុយបាលើវិស័យឧស្សាហកម្ម ដែលក្នុងនោះមានការដំឡើងនាវា។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយគុយបា និងជួយឧបត្ថម្ភគុយបាអស់ពីកម្លាំងកាយចិត្ត។ ស្ដីពីបញ្ហាសន្តិសុខបណ្តាញ អ៊ីនធឺណិត លោកនាយករដ្ឋមន្ត្រីបានអះអាងថាវៀតណាមមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហានេះ ហើយមាន សហគ្រាសធំៗ ដូចជា៖ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍ យោធា (Viettel)។ ហេតុដូច្នេះហើយ គុយបាអាចជឿជាក់ទាំងស្រុងទៅលើវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ កិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ៕

តាម vovworld