leftcenterrightdel
ទិដ្ឋភាពនៃពិធីជួបសំណេះសំណាល (រូបថត៖ dangcongsan.vn)

ក្នុងឱកាសនេះ លោក Nguyen Van Huynh អនុប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម និងជាសមាជិកអចិន្ត្រៃយ៍នៃសមាគម វៀតណាម-អាមេរិក បានអះអាងថា ទំនាក់ទំនងរវាងវៀតណាម និងអាមេរិក កំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ លោក Nguyen Van Huynh ក៏បានចាត់ទុកថា PTVN បានរួមវិភាគទានជាច្រើនក្នុងការជួយឧបត្ថម្ភវៀតណាម  ក្នុងការដោះស្រាយផលវិបាកដោយសារសង្គ្រាម។

លោកស្រី Claire Yunker នាយកប្រតិបត្តិ PTVN បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមក PTVN បានអនុវត្តគម្រោងកម្ចាត់គ្រាប់បែក គ្រាប់មីន ព្រមទាំងជួយឧបត្ថម្ភជនរងគ្រោះដោយសារគ្រាប់បែក គ្រាប់មីន និងជួយឧបត្ថម្ភការអភិវឌ្ឍសហគមន៍ និងកម្មវិធីទាក់ទងការទូតប្រជាជន ដើម្បីបង្កើតជំនឿទុកចិត្ត ការយល់ដឹងគ្នាទៅវិញទៅមក និងជំរុញចំណងមិត្តភាពរវាងប្រជាជនអាមេរិក និងវៀតណាម។

PTVN ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ហើយជាអង្គការក្រៅរដ្ឋាភិបាលដំបូងរបស់សហរដ្ឋអាមេរិក ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាមក្នុងប្រតិបត្តិការរាវរក កម្ចាត់គ្រាប់បែក គ្រាប់មីន និងសម្ភារៈផ្ទុះ៕

បកប្រែដោយ Huyen Trang