នៅជំនួប ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា វៀតណាម និងសិង្ហបុរី បានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហេតុដូច្នេះ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនមានសារៈសំខាន់ណាស់។ នាបច្ចុប្បន្ននេះ មានអង្គការអាជីវកម្ម និងវិនិយោគិនជាច្រើននៃសិង្ហបុរី បានធ្វើពាណិជ្ជកម្មប្រកបដោយជោគជ័យនៅវៀតណាម ដូច្នេះកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌នឹងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ល។ ទន្ទឹមនឹងនោះប្រទេសទាំងពីរក៏បានសហប្រតិបត្តិការ និងចែករំលែកផលប្រយោជន៍រួមរវាងប្រទេសទាំងពីរដែលជាសមាជិកអាស៊ានទៀតផង។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធានតុលាការកំពូលសឹង្ហបូរីលោក Sundaresh Menon

លោកស្រី Nguyen Thi Kim Ngan ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលប្រព័ន្ធច្បាប់ និងយុត្តិធម៌របស់សិង្ហបុរីសម្រេចបាន ព្រមទាំងលោកស្រីអះអាងថា រដ្ឋសភាវៀតណាមគាំទ្រចំពោះសកម្មភាពកែទម្រង់ប្រព័ន្ធយុត្តិធម៌ នៃប្រព័ន្ធតុលាការប្រជាជន និងលើកទឹកចិត្តតុលាការប្រជាជនកំពូល ជំរុញការផ្លាស់ប្តូរ ការចែករំលែកបទពិសោធន៍ជាមួយតុលាការនៃបណ្តាប្រទេសនៅលើពិភពលោក ជាពិសេសនៅតំបន់អាស៊ាន ដែលរួមទាំងសិង្ហបុរី។

ក្នុងឱកាសនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានបញ្ជាក់ពីការគាំទ្រ និងអបអរសាទរចំពោះការបង្កើតក្រុមប្រឹក្សាប្រធានតុលាការអាស៊ាន (CACJ) ដោយតុលាការនៃបណ្តាប្រទេសអាស៊ាន  រួមចំណែកកសាងសហគមន៍អាស៊ានដោយឈរលើសសរស្តម្ភចំនួន ៣ (រួមមានសហគមន៍សន្តិសុខនយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌សង្គម) ឲ្យអភិវឌ្ឍប្រកបដោយនិរន្តរភាពពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រធានតុលាការកំពូលសិង្ហបូរី លោក Sundaresh Menon បានចាត់ទុកថា វៀតណាមកំពុងទាក់ទាញវិនិយោគិនបរទេសដ៏ល្អ មកផលិតនិងធ្វើពណិជ្ជកម្ម។ នៅឆ្នាំ ២០២០ ក្នុងតួនាទីជាប្រធានអាស៊ាន វៀតណាមនឹងពង្រីកឧត្តមភាពនេះ។ ទន្ទឹមនឹងនោះ លោក Sundaresh Menon បានអះអាងថា ការដែលក្រុមប្រឹក្សាប្រធានតុលាការអាស៊ានបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ជាឱកាសសម្រាប់ភាគីនានាជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Huyen Trang