* នៅក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតឡាវលោក Bounpone Bouttanavong ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងការសប្បាយរីករាយដោយឃើញថាភាគីទាំងពីរបានរៀបចំសកម្មភាពជាច្រើនដោយស្របតាមស្មារតីដែលបានឯកភាពនឹងគ្នា។ អាស្រ័យលើមូលដ្ឋាននោះ គណៈកម្មការកិច្ចការបរទេសរដ្ឋសភានៃប្រទេសទាំងពីរបន្តរៀបចំផែនការសម្រាប់ឆ្នាំ ២០២០ ដោយមានការប្តេជ្ញាចិត្តលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរីកច្រើនយ៉ាងខ្លាំងក្លាថែមទៀត។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភាឡាវ លោក Bounpone Bouttanavong 

អនុប្រធានរដ្ឋសភាឡាវ លោក Bounpone Bouttanavong មានប្រសាសន៍ថា រដ្ឋសភាឡាវបានវាយតម្លៃខ្ពស់ចំពោះរដ្ឋសភាវៀតណាមដោយបានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលជំនាញឯកទេសដែលមានខ្លឹមសារជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់។ កិច្ចសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋសភានៃប្រទេសទាំងពីរដែលមានខ្លឹមសារជាក់ស្តែងជាច្រើនបានរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងរវាងភាគីទាំងពីរ។ លោកអនុប្រធានរដ្ឋសភាឡាវបានសម្តែងគោលបំណងថា នាពេលខាងមុខរដ្ឋសភានៃភាគីទាំងពីរនឹងបន្តសម្របសម្រួល និងសហការគ្នាយ៉ាងល្អក្នុងការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលជំនាញឯកទេសដែលរួមមានការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ...

អនុប្រធានរដ្ឋសភាឡាវ លោក Bounpone Bouttanavong បន្តថា ប្រទេសឡាវនឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាមនៅឆ្នាំដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងជាប្រធាន AIPA សម្រាប់អាណត្តិ ២០១៩-២០២០ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងបណ្តាប្រទេសជាសមាជិក។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភាឡាវ លោក Bounpone Bouttanavong បានវាយតម្លៃថា ការសាងសង់វិមានរដ្ឋសភាថ្មីរបស់ឡាវគឺជាគម្រោងដ៏មានសារៈសំខាន់សម្រាប់បក្សទាំងពីរ រដ្ឋ រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភាឡាវ លោក Bounpone Bouttanavong បានសង្កត់ធ្ងន់ថា ភាគីទាំងពីរនឹងបន្តត្រួតពិនិត្យយ៉ាងជិតស្និទ្ធដើម្បីធានានូវគុណភាព និងសោភ័ណភាពនៃគម្រោងក៏ដូចជាកាលវិភាគដែលបានកំណត់។

ក្នុងឱកាសនេះអនុប្រធានរដ្ឋសភាឡាវបានពាំនាំលិខិតពីប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou ដែលអញ្ជើញប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan មកបំពេញទស្សនកិច្ចនៅប្រទេសឡាវក្នុងពេលឆាប់ៗនេះ។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានទទួលយកការអញ្ជើញនេះដោយក្តីរីករាយ។

* នៅឯជំនួបជាមួយប្រធានគណៈកម្មាធិការការពារបដិវត្តគុយបា លោក Carlos Rafael Miranda Martinez និងគណៈប្រតិភូជាន់ខ្ពស់ នៃគណៈកម្មាធិការការពារបដិវត្តគុយបាក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំ​ពេញ​ទស្សនកិច្ចការងារនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងនូវក្តីរីករាយដោយបានឃើញថាទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ រដ្ឋសភា និងប្រជាជននៃប្រទេសទាំងទាំងពីរវៀតណាមនិងគុយបាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះត្រូវបានពង្រឹង និងអភិវឌ្ឍន៍ដោយឥតឈប់ឈរលើគ្រប់វិស័យទាំងអស់។

ប្រធានគណៈកម្មាធិការការពារបដិវត្តគុយបាបានសង្កត់ធ្ងន់ថា គុយបា និងវៀតណាមជានិច្ចកាលកៀកស្មាគ្នានិងជួយគាំទ្រគ្នាទៅវិញទៅមកតាំងពីសម័យតស៊ូដើម្បីរំដោះប្រទេសជាតិ ការពារប្រទេស និងនៅក្នុងដំណាក់កាលដែលជួបការលំបាកយ៉ាងខ្លាំង។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធានគណៈកម្មាធិការការពារបដិវត្តគុយបា

ដោយស្វាគមន៍ចំពោះលទ្ធផលល្អ​នៃកិច្ចពិភាក្សារវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការការពារបដិវត្តគុយបា លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាមយល់ច្បាស់និងចែករំលែកយ៉ាងជ្រាលជ្រៅចំពោះរាល់ការលំបាក និងបញ្ហាប្រឈមនាបច្ចុប្បន្នរបស់ប្រជាជនគុយបា។ ព្រមទាំងលោកស្រីឲ្យដឹងថា  ទោះបីមានការលំបាកផ្នែកសេដ្ឋកិច្ចក៏ដោយក៏វិស័យវប្បធម៌ អប់រំ និងសុខភាពរបស់ប្រទេសគុយបាទទួលបានសមិទ្ធិផលគួរឱ្យកោតសរសើរ ដែលធានាបាននូវការថែរក្សា ការអភិវឌ្ឍវិស័យអប់រំ និងសុខភាពសម្រាប់ប្រជាជនគ្រប់រូប។

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា រដ្ឋសភាវៀតណាមមានឆន្ទៈចង់ចាត់បញ្ជូនគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅប្រទេសគុយបាដើម្បីផ្លាស់ប្តូរនិងពិគ្រោះយោបល់បទពិសោធន៍ពីភាគីទាំងពីរទៅវិញទៅមក រួមចំណែកក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាពវៀតណាម - គុយបា៕

បកប្រែដោយ Duy Hoan