ផ្ទះ៦៧ ដែលបានសាងសង់រួចរាល់ជាស្ថាពរនាឆ្នាំ ១៩៦៧ ជាទីកន្លែងដែលលោកប្រធានហូជីមិញបានលាចាកលោកទៅហើយ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៩។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះ៦៧ (រូបថត៖ vnanet.vn)

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមទាំងមូល លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានមកអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

ក្នុងឱកាសរំលឹកលើកទី៥០ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យកម្មាភិបាល បុគ្គលិកទាំងឡាយនៃកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ បន្តថែរក្សាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃរបស់លោកប្រធានហូជីមិញ ព្រមទាំងជំរុញការរៀនសូត និងអនុវត្តតាមសតិអារម្មណ៍ គំរូសិលធម៌ និងរចនាបទលោកប្រធានហូជីមិញទៀតផង។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះ៦៧ (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានទទួលស្គាល់ និងលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាល បុគ្គលិកនៃកេរ្តិ៍ដំណែល ក្នុងការថែរក្សា និងការពារឯកសារ និងវត្ថុជាអនុស្សាវរីយ៍របស់លោកប្រធានហូជីមិញ ក៏ដូចជាការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនោះ លោកស្រី Nguyen Thi Kim Ngan ក៏បានជូនពរឲ្យកម្មាភិបាល និងបគ្គលិកទាំងឡាយនៃកេរ្តិ៍ដំណែល នឹងបន្តបំពេញល្អរាល់ភារកិច្ចដែលបានប្រគល់ជូន៕

បកប្រែដោយ Thanh Cong