leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ថ្លែងនៅពិធីនេះ

 

ថ្លែងនៅទីនេះ លោកស្រីប្រធានរដ្ឋសភាបានចាត់ទុកថា ក្រោយពីទិវាបង្កើតខេត្តឡើងវិញថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៩មក ខេត្ត Thua Thien Hue បានខិតខំប្រឹងប្រែងបោះជំហានទៅមុខហើយសម្រេចបាននូវសមិទ្ធផលដ៏ធំធេង។ សេដ្ឋកិច្ចតែងតែរក្សាបាននូវកំណើនខ្ពស់ ហើយក្លាយទៅជាតំបន់សេដ្ឋកិច្ចសំខាន់នៃភាគកណ្ដាលវៀតណាម។ ទីក្រុង Hue នាសព្វថ្ងៃកំពុងផ្លាស់ប្ដូរថ្មីអោយកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែនៅតែអភិរក្សនិងពង្រីកស្ថាបត្យកម្មប្រពៃណីនានា ដើម្បីក្លាយទៅជា “ទីក្រុង Festival Hue” ដោយមានលក្ខណៈពិសេសដោយឡែកគួរអោយចាប់អារម្មណ៍ចំពោះប្រជាជនទូទាំងប្រទេសនិងភ្ញៀវទេសចរអន្តរជាតិ។

លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខេត្តត្រូវការបន្តពង្រីកស្មារតីសាមគ្គីភាព ម្ចាស់ការ ច្នៃប្រឌិត ដើម្បីក្លាយទៅជាខេត្តមានភាព​រីក​ច្រើន​ខាង​សេដ្ឋកិច្ច ស្រស់ស្អាតខាងវប្បធម៌ រឹងមាំខាងនយោបាយ និងខ្លាំងខាងសន្តិសុខការពារជាតិ។ លោកស្រី Nguyen Thi Kim Ngan មានប្រសាសន៍ថា៖ “ការអភិវឌ្ឍសេដ្ឋកិច្ចអោយបានខ្លាំងក្លា ត្រូវ​​មាន​ការ​យកចិត្តទុកដាក់លើ​ការអភិវឌ្ឍសេដ្ឋកិច្ចឯកជនដើម្បីក្លាយទៅជាកម្លាំងចលរកសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ បន្តកសាង​ខេត្តអោយក្លាយទៅជា “ទីក្រុងនៃបេតិកភ័ណ្ឌ” ដោយទិសដៅ “បេតិកភ័ណ្ឌ វប្បធម៌ អេកូឡូស៊ី ទេសភាព​ រាក់ទាក់ជាមួយបរិស្ថាន” ព្រមទាំងធ្វើអោយល្អថែមទៀតនូវការងារអភិរក្ស កែលម្អ ការពារនិងពង្រីកបេតិកភ័ណ្ឌអតីតរាជធានី Hue ផងដែរ”៕

តាម vovworld.vn