អញ្ជើញចូលរួមមានលោក Sri Pallab Sengupta អគ្គលេខាធិការនៃអង្គការសន្តិភាពនិងសាមគ្គីភាពឥណ្ឌា លោក K.Srikar Reddy អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ និងលោក Ha Minh Hue  អនុប្រធានទទួលបន្ទុកសមាគមមិត្តភាពវៀតណាម - ឥណ្ឌា រួមទាំងតំណាងសហគ្រាសនិងសហគមន៍ជនឥណ្ឌាដែលកំពុងរស់នៅនិងធ្វើការរកស៊ីនៅទីក្រុង ហូជីមិញទៀតផង។

leftcenterrightdel
លោក Huynh Thanh Lap ប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌាទីក្រុងហូជីមិញប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Sri Pallab Sengupta អគ្គលេខាធិការអង្គការសន្តិភាពនិងសាមគ្គីភាពឥណ្ឌា (រូបថត៖ vannet.vn)

 

ប្រទេសវៀតណាមនិងឥណ្ឌាមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាប្រពៃណីដ៏យូរលង់មកហើយដែលផ្ដើមចេញពីការផ្លាស់ប្ដូរវប្បធម៌សិល្បៈនិងពាណិជ្ជកម្ម ហើយទំនាក់ទំនងត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរតម្លើងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១៦​ មក។

ថ្លែងនៅក្នុងពិធី លោក Srikar Reddy អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ទំនាក់ទំនងឥណ្ឌា - វៀតណាមត្រូវបានកសាងនិងពូនជ្រំដោយថ្នាក់ដឹកនាំជាច្រើនជំនាន់និងប្រជាជននៃប្រទេសទាំងពីរ ហើយកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការទុកចិត្ដគ្នានិងការយល់ដឹងគ្នាទៅវិញទៅមក ព្រមទាំងមានទស្សនៈយោបល់រួមគ្នាចំពោះបញ្ហាក្នុងតំបន់និងអន្ដរជាតិ។ ទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរនេះ បានបង្ហាញតាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា  វិនិយោគ ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍និងអប់រំ…។

leftcenterrightdel
ការសំដែងសិល្បៈដោយសិល្បករឥណ្ឌាក្នុងពិធី (រូបថត៖ vannet.vn)

 

ទន្ទឹមនឹងនោះលោក Srikar Reddy បានវាយតម្លៃខ្ពស់ចំពោះ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ និងសមាគមមិត្ដភាពវៀតណាម - ឥណ្ឌាសម្រាប់ការសហការនិងការជួយគាំទ្រអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញ និងសហគ្រាសឥណ្ឌាដើម្បីរៀបចំព្រឹត្ដការណ៍វប្បធម៌ សង្គមនៅទីក្រុងហូជីមិញ រួមចំណែកបង្កើនការដល់ដឹងគ្នា និងជំរុញសាមគ្គីភាព និងមិត្ដភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep