នៅក្នុងពិធីប្រគល់តំណែងប្រធានប្ដូរវេន ACMC សម្រាប់ប្រទេសឥណ្ឌូនេស៊ីនោះ ទីប្រឹក្សារបស់ស្ថានទូតវៀតណាមទទួលបន្ទុកអាស៊ានលោក Tran Thanh Tam បានបូកសរុបសកម្មភាពរបស់ ACMC ក្នុងឆមាសទី ១ ឆ្នាំ ២០១៩ សំដៅពង្រឹងចំណងមិត្តភាព សាមគ្គីភាពក្នុងសហគមន៍អាស៊ាន ក៏ដូចជាលើកកម្ពស់ការយល់ដឹងរវាងអាស៊ាននិងម៉ិកស៊ិក។

leftcenterrightdel
ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និងវៀតណាម(រូបថត៖ vnanet.vn)

ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅម៉ិកស៊ិក ដែលរួមមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និងវៀតណាមបានអះអាងពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាពនៅក្នុងប្លុក ក៏ដូចជាការជំរុញទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងវប្បធម៌ជាមួយម៉ិកស៊ិក រួមចំណែក លើកកម្ពស់រូបភាពនិងកិត្យានុភាពរបស់អាស៊ានផងដែរ៕

តាម vovworld.vn