leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូប​ថត៖ vnanet.vn)

វៀតណាមបានអះអាងជាច្រើនលើក ច្រើនសាថា "វៀតណាមមានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការចំពោះដែនសមុទ្រនានានៅសមុទ្រខាងកើតដោយបានកំណត់ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដែលវៀតណាម និងបណ្តាប្រទេសជាប់មាត់សមុទ្រខាងកើតជាសមាជិកហត្ថលេខី។ ហេតុដូច្នេះហើយ រាល់សកម្មភាពរបស់បរទេសនៅក្នុងដែនសមុទ្រវៀតណាមត្រូវតែអនុវត្តស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់នៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងច្បាប់របស់វៀតណាម។ រាល់សកម្មភាពរបស់បរទេសនៅក្នុងដែនសមុទ្រវៀតណាមដោយគ្មានការអនុញ្ញាតពីវៀតណាមទេនោះគឺបានចាត់ទុកជាមោឃៈ និងរំលោភបំពានលើដែនសមុទ្ររបស់វៀតណាម បំពានច្បាប់អន្តរជាតិ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ។

គោលនយោបាយឥតងាករេរបស់វៀតណាមគឺប្តេជ្ញាតស៊ូដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ១៩៨២ ចំពោះរាល់អំពើរំលោភបំពានលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមលើដែនសមុទ្រត្រូវ​ដោយបាន​កំ​ណត់​ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ សុច្ឆន្ទៈ និងមានឆន្ទៈក្នុងការដោះស្រាយរាល់ជម្លោះ ការខ្វែងគំនិតគ្នាដោយសន្តិវិធី។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានអនុវត្តព្រមៗគ្នានូវ​សន្តិវិធីជាច្រើនដើម្បីដោះស្រាយបញ្ហា និងទាមទារឲ្យបរទេស​គោរពអធិបតេយ្យភាព ក៏ដូចជាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមចំពោះដែនសមុទ្ររបស់ខ្លួន និងគ្មានសកម្មភាពធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព។ កងកម្លាំងមានសមត្ថភាពលើសមុទ្ររបស់វៀតណាមបានអនុវត្តច្បាប់ស្តីពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួនដោយសន្តិវិធី និងស្របច្បាប់ដើម្បីការពារដែនសមុទ្ររបស់វៀតណាម"៕

បក​ប្រែ​ដោយ Duy Hoan