leftcenterrightdel
ថ្នាក់ដឹកនាំសហព័ន្ធអង្គការមិត្តភាពវៀតណាម ថតរូបជាអនុស្សាវរីយ៍ជាមួយគណៈប្រតិភូសមាគមមិត្តភាព និងសហប្រតិបត្តិការវប្បធម៌ឥណ្ឌា (រូបថត៖ baoquocte.vn)

នៅជំនួប ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-ឥណ្ឌា នាបច្ចុប្បន្ននេះកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ លោកស្រី Nguyen Phuong Nga បានសន្យានឹងបន្តសហការជាមួយ ISCUF ក្នុងសកម្មភាពជួបប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឥណ្ឌា។

លោក Das Saktidhar អនុប្រធាន ISCUF បានរំពឹងថា ដំណើរទស្សនកិច្ចលើកនេះនឹងជួយសមាជិកនៃគណៈប្រតិភូឲ្យមានការយល់ដឹងច្បាស់លាស់ថែមទៀត អំពីទឹកដី និងប្រជាជនវៀតណាម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ឥណ្ឌា-វៀតណាម ផងដែរ៕

បកប្រែដោយ Huyen Trang