លោក Pham Binh Minh បានអបអរសាទរជប៉ុនដោយបានរៀបចំកិច្ចប្រជុំកំពូល G20 ប្រកបដោយជោគជ័យ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងអធិកអធមចំពោះលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនពីថ្ងៃទី ២៧ ខែមិថុនាដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៩ ។ លោក Pham Binh Minh បានសម្តែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រវៀតណាម - ជប៉ុន។

leftcenterrightdel
លោក Pham Binh Minh ទទួលជួបលោក Kanehara Nobukatsu  (រូប​ថត៖ VGP)

លោក Kanehara Nobukatsu បានសំដែងការកោតសរសើរចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលថ្មីៗនេះ ហើយបានអះអាងថា ជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក៏ដូចជាបន្តជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពផងដែរ។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីសភាពការណ៍ក្នុងតំបន់ និងអន្ដរជាតិ ហើយឯកភាពថានឹងចែករំលែកព័ត៌មានលើរាល់បញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរអះអាងថា នឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅក្នុងអង្គការសហប្រជាជាតិ និងយន្តការទាំងឡាយស្តីពីកិច្ចសហប្រតិបត្តិការអាស៊ានបើកទូលាយ និងកិច្ចសហប្រតិបត្តិការជប៉ុន - មេគង្គនៅក្នុងបរិបទដែលវៀតណាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុន សម្រាប់ដំណាក់កាលឆ្នាំ ២០១៨-២០២១ ជាប្រធានអាស៊ានឆ្នាំ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១៕

បកប្រែដោយ Thanh Cong