លោកឯកអគ្គរដ្ឋទូត Servio S. Samudio ឲ្យដឹងថា ប៉ាណាម៉ាជានិច្ចកាលគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានអាស៊ាននាឆ្នាំក្រោយ និងចង់ឱ្យវៀតណាមជាស្ពាន និងជាច្រកទ្វារសម្រាប់ប៉ាណាម៉ាឈានចូលក្នុងទីផ្សារអាស៊ាន។ ប៉ាណាម៉ាក៏ត្រៀមខ្លួនជាស្រេចក្នុងការដើរតួនាទីជាស្ពាន និងជាច្រកទ្វារសម្រាប់វៀតណាមឈានចូលក្នុងទីផ្សារអាមេរិកឡាទីនផងដែរ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតប៉ាណាម៉ា លោក Servio S. Samudio (រូប​ថត៖ VGP)

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៣០% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤។ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត Servio S. Samudio ដោយ​ការរួមចំណែករបស់​លោក​​ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលភាសាអេស្ប៉ាញនៅសកលវិទ្យាល័យហាណូយ ព្រមទាំងជឿជាក់ថា ភាគីទាំងពីរនឹងរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា វៀតណាមមិនត្រឹមតែជាច្រកទ្វារសម្រាប់ប៉ាណាម៉ាឈានចូលក្នុងទីផ្សារអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាទីផ្សារជាច្រើទៀតដែរក្នុងបរិបទដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ( FTA) ជាមួយប្រទេសចំនួន ១៥ នៅក្នុងក្រុមប្រទេស G20៕

បកប្រែដោយ Duy Hoan