ក្នុងឱកាសនេះ តំណាងទាំងឡាយបានស្ដាប់របាយការណ៍ស្ដីពីការងារក្នុងអាណត្តិ ២០១៣-២០១៩ និងទិសដៅ ភារកិច្ចសំខាន់ៗក្នុងអាណត្តិ ២០១៩-២០២៤ របស់សមាគមមិត្តភាពវៀតណាម - ឆេក។ នៅពេលខាងមុខនេះ សមាគមមិត្តភាពវៀតណាម - ឆេកនឹងបន្តផ្លាស់ថ្មីតាមទិសស្លោក “ម្ចាស់ការ រវៀសរវៃ ឆ្នៃប្រឌិត និងមានប្រសិទ្ធភាព”; បើកទូលាយនូវសកម្មភាពលើវិស័យជាច្រើន ដោយមានខ្លឹមសារជាក់ស្ដែង; ជម្រុញយ៉ាងសកម្មនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម - ឆេក។

leftcenterrightdel
លោក​ Do Thang Hai ថ្លែងក្នុងមហាសន្និបាត (រូបថត៖ vnanet.vn)

មហាសន្និបាតបានជ្រើសរើសគណៈកម្មាធិការសំរាប់អាណត្តិថ្មីដោយមានសមាជិក ៥៩ នាក់។ លោកអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម Do Thang Hai បានជាប់ឆ្នោតជាប្រធានសមាគមមិត្តភាពវៀតណាម - ឆេក អាណត្តិ ២០១៩-២០២៤។

លោកស្រី Nguyen Phuong Nga ប្រធាន VUFO ចាត់ទុកថា មហាសន្និបាតនេះបានលើកឡើងទិសដៅ និងភារកិច្ចតាមគោលនយោបាយ មាគ៌ារបស់បក្សអំពីការទាក់ទងបរទេសរវាងប្រជាជននិងប្រជាជនក្នុងស្ថានភាពថ្មី។ លោកស្រី Nguyen Phuong Nga ជឿជាក់ថា សមាគមមិត្តភាពវៀតណាម - ឆេកនឹងទទួលបានជោគជ័យថ្មីក្រោមការដឹកនាំរបស់លោក Do Thang Hai ប្រធានថ្មីនៃសមាគមមិត្តភាពវៀតណាម - ឆេក និងគណៈកម្មាធិការអាណត្តិថ្មី រួមចំណែកក្នុងការជម្រុញទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឆេក៕

បកប្រែដោយ Thanh Cong