នៅកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងឡាយបានទទួលស្គាល់ពីវឌ្ឍនភាពក្នុងការចរចា COC ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអត់ធ្មត់ដើម្បីជៀសវាងទង្វើ ដែលអាចនាំឱ្យមានការគណនាកំហុស ការអនុវត្តយ៉ាងពេញលេញ DOC និងការខិតខំប្រឹងប្រែងដើម្បីកសាង COC ប្រកបដោយសុពលភាព សមស្របទៅនឹងច្បាប់អន្តរជាតិរួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសបណ្តាប្រទេសអាស៊ាននៅកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងឡាយបានអបអរសាទរចំពោះការដែលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសអាស៊ានបានសម្តែងនូវជំនឿជឿជាក់ថា វៀតណាម និងឥណ្ឌូណេស៊ីដែលជាប្រទេសសមាជិកអាស៊ានទាំង ២ នឹងបំពេញល្អតួនាទីរបស់ខ្លួន រួមចំណែកជាវិជ្ជមានក្នុងសន្តិភាព ស្ថិរភាព កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការនៅលើពិភពលោក។

លោកឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា សភាពការណ៍សមុទ្រខាងកើតមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ហេតុដូច្នេះ ភាគីនានាគប្បីខិតខំប្រឹងប្រែងថែមទៀតក្នុងការរក្សាកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើត។ ក្រៅពីនោះ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងឡាយជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអាស៊ាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៅលើសមុទ្រផងដែរ៕

បកប្រែដោយ Thanh Cong